Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ Fan បង្ខំឲ្យថើប តិចម៉េង ត្រូវប្រឈមរឿងឈឺក្បាលច្រើន ឥឡូវសម្រេចសុំចិត្តពីគ្រប់គ្នាវិញ

  • បោះពុម្ព

កាលពីចុងសប្ដាហ៍កន្លងទៅបណ្ដាញសង្គមមានការចែកចាយតៗគ្នានូវឃ្លីបវីដេអូដែល លីម តិចម៉េង បានទៅច្រៀងនៅ Pub មួយកន្លែងក្នុងរាជធានីភ្នំពេញ តាមកាលវិភាគការងាររបស់លោក។

ក្នុងវីដេអូ តិចម៉េង ត្រូវបាននារីម្នាក់ដែលជាអ្នកគាំទ្រ សុំឲ្យថើបយ៉ាងទទូច ស្របពេលលោកហាក់ដូចជារអៀសខ្លួនគួរសម។ ជាក់ស្ដែង ពេលនិយាយជជែកលេងជាមួយនឹងអ្នកគាំទ្រផ្ទាល់ក្នុង Group Telegram*កាលពីថ្ងៃទី០២ ខែតុលា តារាប្រុសរូបនេះ បានលើកឡើងថា៖ «**មួយរយៈនេះហត់ច្រើន រឿងក៏ច្រើនដែរបងប្អូន ហើយជាក់ស្ដែងខ្ញុំអត់ដឹងថាត្រូវដោះស្រាយវារបៀបម៉េច ហើយត្រូវធ្វើរបៀបម៉េច ដើម្បីឲ្យត្រូវចិត្តបងប្អូនទាំងអស់គ្នាទេ បងប្អូនអើយ! ដោយឡែកដូចរឿងកាលពីយប់ម្សិលមិញនៅ EPIC បងប្អូនទាំងអស់គ្នាដូចឃើញស្រាប់ វីដេអូដែលគេយកទៅបង្ហោះពេញបណ្ដាញសង្គម ប្រហែលជាបងប្អូនបានមើល! ដូចបងប្អូនដែលកំពុងតែខឹង កំពុងតែមិនចូលចិត្តវីដេអូមួយហ្នឹង ខ្ញុំចង់ឲ្យបងប្អូនផ្ដល់យោបល់វិញ តើបងប្អូនគួរតែធ្វើម៉េច បើជួបហេតុការណ៍បែបហ្នឹង? ខ្ញុំគួរតែគ្រវាសដៃគាត់ចេញ? ខ្ញុំគួរតែគ្រវាសដៃអ្នកគាំទ្រចេញ? ឬខ្ញុំគួរតែធ្វើតាមគាត់? … ខ្ញុំពិបាកមែនទែន ខ្ញុំមិនដឹងថាគួរធ្វើម៉េចទេបងប្អូនអើយ! បើមានផលប៉ះពាល់ដល់បងប្អូនទាំងអស់គ្នា ខ្ញុំសុំទោស...តែមែនទែនទៅខ្ញុំអត់មានជម្រើសទេ**»។

បន្តទៀត តិចម៉េង បញ្ជាក់ និងសុំដោយទទូចថា៖ «ឥឡូវខ្ញុំលែងហ៊ានហើយបងប្អូនអើយ! ហើយខ្ញុំសង្ឃឹមថានឹងមិនមានសំណូមពរបែបហ្នឹង ហេតុការណ៍បែបហ្នឹងកើតឡើងចំពោះខ្ញុំ នៅលើការសម្ដែងរបស់ខ្ញុំទៀត! ណា៎បងប្អូន ខ្ញុំសុំចិត្តបងប្អូនជាមុន ខ្ញុំអត់ហ៊ានទេ»។ ជាការពិត មហាជនមួយចំនួនក៏បានលើកឡើងដែរថា ការសម្ដែងការគាំទ្រទៅកាន់ Idol ម្នាក់ៗ Fan គ្រប់គ្នាអាចធ្វើបានតាមរយៈសកម្មភាពគាំទ្រស្នាដៃអ្វីមួយរបស់តារា ឬស្រែកហ៊ោសាទរ -ល- ប៉ុន្តែបើឈានដល់ការសំណូមពរឲ្យ Idol ថើបវិញ (ក្នុងន័យបង្ខំចិត្ត Idol) នោះគ្រប់គ្នាលើកឡើងថា ពុំសមគួរឡើយ និងមិនគួរឲ្យកើតមានដូចគ្នា ដោយគោរពសិទ្ធិបុគ្គល ពិសេសតារាផ្ទាល់។

សម្រាប់ ម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ វិញ សព្វថ្ងៃពិតជាមមាញឹកខ្លាំងនឹងការងារ ស្ទើរគ្មានពេលឈប់សម្រាក ក្រោយកម្មវិធីប្រកួតចប់។ ប្រជាប្រិយភាពរបស់លោក ក៏កាន់តែឡើងទៅតាមនោះ ដោយសារលោកតែងមានអ្វីថ្មីសម្រាប់អ្នកគាំទ្ររបស់ខ្លួន ពិសេសផ្អែកលើអត្តចរិត ចេះឱនលំទោន តិចម៉េង ធ្វើឲ្យគ្រប់គ្នាពេញចិត្ត សាទរដកចិត្តមិនរួច៕

ដកស្រង់ពី៖Sabay