Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភីកអាប់ Nissan Frontier ឆ្នាំ២០២៣ ចេញតម្លៃលក់ផ្លូវការ ចាប់ពី ២៩០០០ដុល្លារ ចេញពីរោងចក្រ

  • បោះពុម្ព

រថយន្តភីកអាប់ Nissan Frontier ឆ្នាំ២០២៣ នឹងត្រូវដាក់លក់តម្លៃចាប់ពី ២៩,១៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ចំពោះស៊េរីថ្មី ភីកអាប់ខ្នាតកណ្តាលនេះទទួលបានការអាប់ដេតមួយចំនួន ដូចជា បន្ថែមកញ្ចប់ Option «Midnight Edition» ដែលប្រើយ៉ាន់កង់ Alloy ទំហំ ១៧អ៊ីញពណ៌ខ្មៅ ក៏ដូចជា កញ្ចក់ចំហៀង, កាង និងប៉ាណាមុខ ព្រមទាំងតែម សុទ្ធតែពណ៌ខ្មៅ ផងដែរ។

ក្នុងនោះផងដែរ Midnight Edition ក៏បានតុបតែង ផ្នែកខាងក្នុងពណ៌ខ្មៅ, ប្រើអំពូលកាត់អ័ព្ទ LED, ចង្កៀងមុខ LED និង អំពូល Daytime Running Lights LED ទៀតផង។ Frontier ឆ្នាំ២០២៣ ក៏មានប្រភេទតួវែង Frontier SV Crew Cab Long Wheelbase ដែលមកជាមួយនឹងកញ្ចប់ Option «SV Convenience Package» ដោយរួមបញ្ចូលទាំង ដៃចង្កូតស្បែកមានមុខងារកម្តៅ, កៅអីមុខមានមុខងារកម្តៅ, គ្រែដឹកខាងក្រោយមានទំពក់ចង, ភ្លើង LED សម្រាប់បំភ្លឺគ្រែដឹក និង Option ជាច្រើនទៀតផងដែរ៕

ដកស្រង់ពី៖Sabay