Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងស្ថានភាពសុខភាពពិធីករ មាស រិទ្ធី បន្ទាប់ពីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ

  • បោះពុម្ព

ជាការពិតណាស់កាលពីថ្ងៃទី ៩ ខែតុលា ម្សិលមិញនេះលោក មាស រិទ្ធី ដែលជាពិធីករផ្សាយព័ត៌មាន ប្រចាំទូរទស្សន៍ហង្ស មាស ត្រូវបានអ្នករួមការងារជួយសង្រ្គោះបឋម និងបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ក្រោយអាការៈសុខភាពលោករើឡើង ហើយរហូតមកដល់ពេលនេះ មាស រិទ្ធី ក៏បានចេញមុខបញ្ជាក់ អំពីស្ថានភាពសុខភាពរបស់លោកផងដែរ។ បន្ទាប់ពីបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ លោក មាស រិទ្ធី បានថ្លែងលើបណ្ដាញសង្គមបញ្ជាក់ពីស្ថានភាពសុខភាពលោកថាលោកបានធូរស្បើយហើយ ប៉ុន្តែក្នុង ស្ថានការនេះលោកនៅមិនទាន់អាចទៅបំពេញការងារនៅឡើយទេ ពោលគឺកម្លាំងថមថយនិងចុះ ខ្សោយខ្លាំង។

ពិធីករល្បីឈ្មោះរូបនេះ ក៏បានបញ្ជាក់ពីមូលហេតុដែលធ្វើឱ្យលោកមានអាការៈចុកពោះ ខ្លាំង គឺមកពីពុលអាហារ នេះបើតាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ។ លោក មាស រិទ្ធី៖ “ខ្ញុំធូរស្រាលហើយ តែនៅខ្សោយមិនអាចទៅផ្សាយព័ត៌មានបានទេថ្ងៃស្អែកនេះ ពេទ្យថាពុលចំណី តែឥឡូវព្យាបាលនៅផ្ទះ”។ យ៉ាងណាមិញបន្ទាប់ពីបានឃើញនូវទឹកចិត្ត ចង់ដឹងសុខទុក្ខ និងការព្រួយបារម្ភពីមហាជន និងមិត្តរួម អាជីពលោក មាស រិទ្ធី ក៏បានសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្តដែលតែងតែសួរនាំ៕

ដកស្រង់ពី៖ sabay