Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានសេចក្ដីរាយការណ៍មកថា Jessi កំពុងត្រៀមខ្លួនបង្កើតក្រុមហ៊ុនថ្មីខ្លួនឯង

  • បោះពុម្ព

ផ្អែកតាមអ្វីដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានបានចេញផ្សាយនៅថ្ងៃទី០៧ ខែតុលា នេះ

ឲ្យដឹងថា តារាចម្រៀងទោលដែលកំពុងមានឥទ្ធិពល Jessi កំពុងញាប់ដៃញាប់ជើង ត្រៀមបង្កើតក្រុមហ៊ុនរបស់នាងផ្ទាល់ហើយ បន្ទាប់ពីចាកចេញពីក្រុមហ៊ុន P-Nation របស់ PSY កាលពីខែកក្កដា ឆ្នាំនេះ។ កន្លងទៅ P-Nation បានប្រកាសពីការចាកចេញរបស់ Jessi ជាមួយនឹងមនោសញ្ចេតនាជ្រាលជ្រៅ ដោយលើកឡើងថា៖ «នាមជាតារារបស់ P-Nation Jesii បានពលីកម្លាំងកាយចិត្តពេញទំហឹង និងការប្រឹងប្រែងគ្មានដែនកំណត់ ចំពោះការងាររបស់នាង តាំអពីដើមរហូតដល់ពេលនេះ ហើយលទ្ធផលនេះបានធ្វើឲ្យនាងទទួលបានក្ដីស្រឡាញ់ពីអ្នកគាំទ្រគ្រប់ទីកន្លែង។

ការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ Jessi បានក្លាយជាការលើកទួឹកចិត្តដ៏អស្ចារ្យចំពោះពួកយើងទាំងអស់គ្នានៅ P-Nation»។ ទន្ទឹមនឹងនោះដែរ ភ្លាមៗ បន្ទាប់ពីបានដើរចេញពី P-Nation តារាស្រីដ៏មានឥទ្ធិពលរូបនេះក៏បានលើកឡើងថានាងចង់សម្រាកមួយរយៈសិន ស្របបពេលត្រូវត្រៀមខ្លួនជាថ្មីជាមួយនឹងការងារជំហានបន្ទាប់។ យោងតាមសេចក្ដីរាយការណ៍ខាងលើ អ្នកគាំទ្រទាំងអស់របស់ Jessi ទំនងជាមិនត្រូវរង់ចាំរយៈពេលយូរទៀតទេ ព្រោះឆាប់ៗគ្រប់គ្នាប្រហែលជានឹងឃើញពីអ្វីថ្មីរបស់ Idol រូបនេះជាក់ជាមិនខាន៕

ដកស្រង់ពី៖ Sabay