Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថភាពលាក់បាំងស្នេហាបែប Private ២-៣ ឆ្នាំរបស់ ហេង វិសាល និងស្រីនា ធ្វើឲ្យគ្រប់គ្នាភ្ញាក់ខ្លាំង

  • បោះពុម្ព

មុនថ្ងៃជ័យនៃវេលាភ្ជាប់ពាក្យមកដល់ ហេង វិសាល និង ជា ស្រីនា ត្រូវបានមហាជន ក៏ដូចជាមិត្តភ័ក្តិជុំវិញខ្លួនចាប់គូ និងតែងគិតចង់ឲ្យពួកគេក្លាយជាគូស្នេហ៍នឹងគ្នា។

ដោយសារសាមីខ្លួនទាំង សងខាងមិនដែលទម្លាយ ឬបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេយ៉ាងណាក្រៅពីពាក្យថា «សិស្សច្បងសិស្បប្អូន» ទើបគ្រប់គ្នាមិនហ៊ានអះអាងថា ការពិតយ៉ាងណា។ សូម្បីមុនថ្ងៃពិសេស មួយថ្ងៃក៏ម្នាក់ៗមិនដឹងថា តើ អ្នកទាំង ២ ភ្ជាប់ពាក្យពិតមែន ឬថត MV ដែរ។ ទោះជាយ៉ាងណា ក្រោយកម្មវិធីបញ្ចប់ ស្រីនា បានបង្ហោះ Story ដោយថ្លែងពីចិត្តរំភើប និងការអរគុណចំពោះការសាទរពេលវេលាពិសេសមួយនេះរបស់នាងនិងគូដណ្ដឹង ហេង វិសាល។ យ៉ាងណា នាងក៏បានបង្ហើបថា ពួកនាងលាក់ទំនាក់ទំនងនេះជាង ២-៣ឆ្នាំហើយ ដូច្នេះបើរៀបរាប់ក្នុងពេលមួយថ្ងៃគឺមិនអស់នោះទេ។

បន្ថែមពីលើនេះទៀត ងាកទៅមើលគណនី Instagram របស់ ស្រីនាថ ដែលជាប្អូនស្រីរបស់ ស្រីនា ក៏បាននិយាយដែរថា កន្លងមកប៉ុន្មានឆ្នាំនេះ នៅពេលដែលត្រូវទៅណាជុំគ្រូសារ និងមាន ហេង វិសាល រួមដំណើរជាមួយ ពួកនាងប្រយ័ត្នខ្លាំងណាស់ ខ្លាចឮសំឡេង ឬជាប់លោក ដោយចៃដន្យ នាំឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល។ ដូច្នេះសរុបមក ទម្រាំឈានដល់ពិធីភ្ជាប់ពាក្យ អ្នកទាំង ២ ត្រូវបិទបាំងច្រើន ព្រោះពិបាកក្នុងការបរិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួន។

ជាការសម្រេចចិត្ត Influencer ទាំង ២ ក៏គិតថារក្សារឿងសម្ងាត់នេះ ទុករហូតដល់ថ្ងៃពិសេសតែម្ដងទើបទម្លាយជាផ្លូវការ។ យ៉ាងណាក្ដី ចាប់ពីថ្ងៃទី០៩ ខែតុលាទៅ ហេង សុខវិសាល និង ជា ស្រីនា គឺជាគូដណ្ដឹងនឹងគ្នាដោយពេញមុខពេញមាត់ នៅចំពោះមុខចាស់ទុំមេបាទាំងសងខាង ព្រមទាំងមានសិទ្ធិពេញទំហឹងក្នុងការបណ្ដើរគ្នាទៅណាមកណា ដោយមិនបាច់មានភាពខ្មាសអៀនតទៀតឡើយ៕

ដកស្រង់ពី៖ Sabay