Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខែក្រោយ iPhone 5c នឹងក្លាយជាវត្ថុដាក់តាំង Apple ផ្ដាច់រាល់ការជួសជុលនិងសេវាកម្មទាំងអស់

  • បោះពុម្ព

Apple នឹងដាក់ iPhone 5c ជាផលិតផលហួសសម័យលែងប្រើនៅ ថ្ងៃទី១ ខែវិច្ឆិកា ខណៈកាលពី ឆ្នាំ២០២០ Apple បានកំណត់ម្ដងហើយថា វាជាផលិតបុរាណ ដែលមានន័យកាលនោះនៅទទួលជួសជុលធម្មតា ដោយឡែកការប្រកាសថ្មីនេះ គឺនឹងលែងទទួលជួសជុល និងផ្ដល់សេវាកម្មអ្វីទាំងអស់តែម្ដង។

គួរបន្ថែមថា iPhone 5c គឺជាទូរសព្ទដំបូងដែលប្រើខ្នងក្រោយជាផ្លាស្ទិច និងមានជម្រើសពណ៌ស្រស់ៗ ដូចជាពណ៌ខៀវ បៃតង ផ្កាឈូក លឿង និងពណ៌ស។ iPhone 5c ត្រូវបានប្រកាសចេញនៅក្នុង ខែកញ្ញា ឆ្នាំ២០១៣ ដំណាលគ្នានឹង iPhone 5s៕

ដកស្រង់ពី៖Sabay