Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កក្រើកពេញកម្មវិធី ថមមី លេងមួយក្បាច់ វីហ្សា និយាយលែងចេញពេលបានជួបរឿងមិននឹកស្មាន

  • បោះពុម្ព

នៅក្នុងឱកាសកម្មវិធីគំរប់ខួបអាយុ២ឆ្នាំរបស់កូនស្រីជាទីស្រឡាញ់ តារាសម្ដែង លោក ថមមី ធ្វើឱ្យអ្នកចូលរួមភ្ញាក់ផ្អើល និងរំភើបជំនួសតែម្ដង ដោយប្រុសរូបនេះបានចំណាយលុយរាប់ម៉ឺនដុល្លារទិញរបស់មានតម្លៃ ដើម្បីបំពេញក្ដីសុខភរិយា និងកូនស្រីសំណ្វពចិត្ត។

កាលពីយប់ថ្ងៃទី១០ ខែតុលា ម្សិលមិញនេះ សួស វីហ្សា និងស្វាមី លោម ថមមី បានរៀបចំកម្មវិធីខួប កំណើតកូនស្រីអាយុ២ឆ្នាំ ដែលមានការចូលរួមយ៉ាងច្រើនពីមិត្តជិតស្និទ្ធ និងសាច់ញ្ញាតិបងប្អូន។ ក្នុងនោះរឿងមិននឹកស្មានធ្វើឱ្យ សួស វីហ្សា រំភើបចិត្តនិយាយលែងចេញ ដោយនាងត្រូវបានស្វាមី Suprice ជាមួយនិងកាដូរថន្ដស្ព័រស៊េរីទំនើប BMW ដែលមានតម្លៃថ្ងៃកប់ពពក ធ្វើឱ្យសាមីខ្លួន ព្រមទាំង អ្នកចូលរួមរំភើបខ្លាំងតែម្ដង។

ថមមី ថ្លែង៖ “សម្រាប់គូរស្នេហ៍មួយគូរដែលតស៊ូជាមួយគ្នា ជិត១០ឆ្នាំរហូតដល់រៀបការជាមួយគ្នា បង្កើតបានកូនស្រីសំលាញ់ដ៏ស្រស់ស្អាតម្នាក់សែនឆ្លាត ក្នុងថ្ងៃខួបកូនអាយុ២ឆ្នាំ ប្តីអាចមានលទ្ធភាព អោយអូននិងកូនបានត្រឹមបែបនេះ ចុងក្រោយបងឬប៉ា ចង់និយាយប្រាប់ប្រពន្ធកូនថា I love You”។ រូបភាព និងសកម្មភាព ពោរពេញដោយសុភមង្គល និងក្ដីស្រឡាញ់របស់គ្រួសារតូចរបស់តារាទាំងពីរ ដួងនេះធ្វើឱ្យមហាជន ស្ញើចសរសើយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ ថមមី សច្ចាព្រមធ្វើអ្វីគ្រប់យ៉ាងដើម្បីក្ដី សុខមនុស្សជាទីស្រឡាញ់ទាំងពីរ គឺភរិយា និងកូនស្រី ដែលធ្វើឱ្យគ្រប់គ្នាមិនសរសើមិនបានអំពីទង្វើ ដ៏ល្អរបស់លោក៕

ដកស្រង់ពី៖ Sabay