Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មួយក្ដារនេះ Donnie Yen ផុងខ្លួនជាមួយភាពយន្ដថ្មី ខាតបាស់ជើងរាប់សិបលានដុល្លារ

  • បោះពុម្ព

ខ្សែភាពយន្ដថ្មី “Rescue” របស់កំពូលតារាសម្ដែងហុងកុង Donnie Yen

ក្នុងនាមជាចាងហ្វាង ផលិតកម្ម និងជាតួអង្គសំខាន់ ជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ បន្ទាប់ពីខ្សែភាពយន្ដនេះបានចេញផ្សាយជាផ្លូវការ ដោយប្រាក់ចំណូលដែលមិនបានរំពឹងទុក បានធ្វើឱ្យក្រុមអ្នកផលិតជួបការការលំបាក។ ថ្មីៗនេះមានការរាយការណ៍ថាប្រាក់ចំណូលរបស់ខ្សែភាពយន្ត " Rescue" បន្ទាប់ពីការចេញផ្សាយ រយៈពេល ៧ថ្ងៃ បច្ចុប្បន្នគឺទទួលបានត្រឹមតែ ១៥ លានយន់ (២លានដុល្លារ)។ យោងតាមការសង្កេត របស់ Maoyan ជាមួយនឹងអត្រាអ្នកទស្សនាទាបនាពេលបច្ចុប្បន្ន ការងារនេះអាចឈានដល់ប្រាក់ ចំណូលសរុបរបស់ Box Office ប្រហែល ១៩ លានយន់ ( ២.៦ លានដុល្លារ )។

ចំណែកតម្លៃផលិតរហូតដល់ទៅ ២០០ លានយន់ ( ២៧,៩ លានដុល្លារ )។ ដូច្នេះបើធៀបតម្លៃផលិត និងចំណូលគឺមានការប្រឈមក្ស័យធន សូម្បីតែប្រាក់ខែមិនគ្រប់គ្រាន់ សម្រាប់តារាសម្ដែង ក្រុមការងារ ហើយ ផលិតករប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ គេហទំព័រព័ត៌មានបាននិយាយថារឿងនេះ មានការប៉ាន់ប្រមាណការខូចខាតជាង ២៥ លានដុល្លារ ។

មូលហេតុដែលការងាររបស់ Donnie Yen បរាជ័យក្នុងការលក់គឺដោយសារតែវាមិនស្ថិតនៅក្នុងក្រុមនៃ ខ្សែភាពយន្តដែលត្រូវបានផ្តល់អាទិភាពទាក់ទងនឹងការបញ្ចាំង និងអេក្រង់។ ក្រៅពីនេះ គុណភាពនៃភាពយន្តក៏មិនល្អដែរ ដែលនាំឲ្យមានការនិយាយមិនល្អ ជាលទ្ធផលការងារនេះមិនសូវមានលទ្ធភាពបង្កើតការលក់ដាច់ទេ៕

ដកស្រង់ពី៖Sabay