Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងរាស្រ្ត CNRP ស្នើពន្លឿនការដោះស្រាយ រឿងគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យកម្មករ ស្លាប់-របួស ៤០នាក់ នៅខេត្តស្វាយរៀង

  • បោះពុម្ព

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ជូនសំណើ ពន្លឿនការដោះស្រាយ បញ្ហាគ្រោះថ្នាក់ចរាចរ រថយន្តក្រុង បុករថយន្តកម្មករ រោងចក្រ ស្លាប់ និងរបួស ៤០នាក់ កាលពីខែឧសភា ឆ្នាំ២០១៥

នៅខេត្តស្វាយរៀងទៅ កាន់រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា ហើយ នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០១៥នេះ តាមសំណើ របស់តំណាងរាស្រ្ តគណបក្សសង្រ្គោះជាតិ  (CNRP) ។

តាមរយៈសម្តេច ហេង សំរិន អ្នកតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សភា កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ បានធ្វើលិខិត មួយច្បាប់ស្នើឲ្យ លោក អង្គ វង្សវឌ្ឍនា ជួយពន្លឿនឲ្យសា លាដំបូង ខេត្តស្វាយរៀង លើកយកសំណុំរឿង គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយរថយន្ត ក្រុងដឹកអ្នកដំណើរ ភ្នំពេញ-ហួជីមិញ បុករថយន្តកម្មករ នៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ មក ចាត់ការតាម នីតិវិធីច្បាប់ ឲ្យបានឆាប់រហ័ស ។

យោងតាមលិខិត ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅ យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៥នេះ អ្នក តំណាងរាស្រ្ត ទាំងពីររូបមកពី គណបក្សសង្រ្គោះជាតិ បានគូសបញ្ជាក់ថា ជនរងគ្រោះ និងក្រុមគ្រួសាររបស់កម្មករ ដែលបានស្លាប់ និងរបួសក្នុងឧបទ្ទវ ហេតុគ្រោះថ្នាក់ចរាចរ ដ៏រន្ធត់ក្នុងខេត្តស្វាយរៀង កាលពីខែឧសភា កន្លងទៅ មិនទាន់ទទួល បានសំណង និងការដោះស្រាយទៅតាមប្រព័ន្ធ តុលាការនៅឡើយទេ ។

ជនរងគ្រោះ និងក្រុមគ្រួ សារ អ្នកស្លាប់ បានស្នើឲ្យសាលាដំបូង ខេត្តស្វាយរៀង លើកសំណុំរឿង គ្រោះថ្នាក់ចរាចរនេះ មកចាត់ការតាមនីតិ  វិធីច្បាប់ឲ្យឆាប់រហ័ស ។ លោក អ៊ូ ច័ន្ទឫទ្ធិ និង លោក គង់ សភា បានបញ្ជាក់ថា បច្ចុប្បន្នក្រុមជនរងគ្រោះ និង ក្រុមគ្រួសាររបស់កម្មករ ដែលបានស្លាប់ កំពុងជួបបញ្ហាក្នុង ជីវភាពយ៉ាងខ្លាំង ។ ពួកគេសង្ឃឹម ការពន្លឿនលើកយក សំណុំរឿងគ្រោះថ្នាក់ច រាច មកដោះស្រាយ អាចឲ្យពួកគាត់ឆាប់ ទទួលបានសំណងផ្នែក រដ្ឋប្បវេណី ដើម្បីដោះស្រាយ និងទ្រទ្រង់ជីវភាព គ្រួសារ ។

សូមបញ្ជាក់ថា កាលពីព្រឹក ព្រលឹមថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៥កន្លងទៅ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយបង្កឡើង ដោយរថយន្តក្រុងដឹក អ្នកដំណើរភ្នំពេញ -ហូជីមិញ បុករថយន្តដឹក កម្មកររោង ចក្រទាំងកម្រោល បណ្តាលឲ្យកម្មករ ១៩នាក់ បានស្លាប់ និង ២១នាក់ ផ្សេងទៀត បានរងរបួសរហូត ធ្លាក់ខ្លួនពិការក៏មាន ។  គ្រោះថ្នាក់ចរាចរ ដែលបានក្លាយជា សោកនាដកម្ម ដ៏សោកសៅនេះ បានកើតឡើង លើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀង រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

រហូតមកដល់ខែសីហា នេះ សំណុំរឿង គ្រោះថ្នាក់ចរាចរនេះ មានរយៈពេលជិត ៣ខែទៅហើយ តែមិនទាន់ត្រូវ បានសាលាដំបូង ខេត្តស្វាយរៀង លើកមកដោះស្រាយ នៅឡើយទេ ខណៈជនរងគ្រោះ និង ក្រុមគ្រួសារ បាននិង កំពុងជួបការ លំបាកនៅក្នុងជីវភាព ៕

 

ដកស្រង់ពី៖ដើមអម្ពិល