Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយគ្រឿន ប្រាប់មូលហេតុមិនអាចសន្ដោងប្រពន្ធ-កូន មកឈរមុខកាមេរ៉ាបាន​ ដូចនាយពាក់មី

  • បោះពុម្ព

នាយពាក់មី និងនាយគ្រឿន ជាសមាជិកក្រុមកំប្លែងជួរមុខរបស់លោកតាវ៉ិចទ័រ។

នាយពាកមី បង្ហាញមុខកូន និងប្រពន្ធកាន់តែច្រើនក្នុងឈុតកំប្លែងអមដោយការផ្សាយពាណិជ្ជកម្មនានា ដើម្បីរកប្រាក់បន្ថែម ខណៈនាយគ្រឿនដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកមិនដែលទាញប្រពន្ធ ឬកូនចូលសម្ដែងជាមួយ។ នាយពាក់មី បានប្រាប់Sabay ថាសព្វថ្ងៃរូបលោករកតែពេលផលិតvlog ថ្មីៗជាមួយគ្រួសារដោយភ្ជាប់ជាមួយការផ្សព្វផ្សាយផលិតផល ឬហាងរបស់អាជីវករក្នុងស្រុកស្ទើរតែមិនបាន។

ការបង្កើតវីដេអូខ្លីៗទាំងនោះ គឺរកលុយបានច្រើនជាងការងារជាមួយក្រុមកំប្លែងអាជីពទៀតផង តែយ៉ាងណាលោកមិនអាចប្រលែងចោលខាងណាមួយបានឡើយ ហើយលោកកាន់តែប្រឹងប្រែងក្នុងអាជីពនេះ។ នាយពាក់មី៖ “វីដេអូvlog ខ្ញុំចេញមួយៗមានviews ច្រើនណាស់! មានគេថាម៉េចក៏មិនដាក់ពាណិជ្ជកម្មនៅលើPageហ្នឹងបន្ថែមទៅ តែខ្ញុំអត់ទេPageខ្ញុំស្រឡាញ់ខ្ញុំខ្លាចខូច។ ខ្ញុំទាញប្រពន្ធ កូនខ្ញុំមកសម្ដែងទាំងអស់ បានសប្បាយជុំគ្នា ហើយរកលុយបានស្រួលទៀត ណាស់តែខ្ញុំអត់ពេលតើ”។

តារាសម្ដែងសម្បូរវោហាររូបនេះ មិនអាចកំណត់តម្លៃជាក់លាក់លើការជួយផ្សព្វផ្សាយផលិតផល ឬក្រុមហ៊ុនដោយប្រើតួសម្ដែងតែគ្រួសារឯងបាននោះទេ ប៉ុន្ដែលោកថាតម្លៃថ្លៃ ឬថោកអាស្រ័យលើក្រុមហ៊ុនតូច ឬធំ ហើយចចារគ្នាត្រូវរ៉ូវកម្រិតណា។ រឿងភាគច្រើនត្រូវបានបង្កើតឡើងភ្លាមៗដោយប្រើគំនិតលោកផ្ទាល់ ដោយគ្រាន់តែប្រាប់សាច់រឿង ឬទម្រង់លេងទៅម្ចាស់ហាង គឺគេឲ្យសម្ដែងភ្លាមៗនោះតែម្ដង។

ងាកមកគ្រួសារនាយគ្រឿនវិញ។ តាមពិតទៅលោកមានភរិយា និងកូនធំៗដល់ទៅ២នាក់រួចទៅហើយ ប៉ុន្ដែមហាជនកម្រឃើញមុខប្រពន្ធ ឬកូនរបស់លោកក្នុងឈុតសម្ដែង ឬចូលLive លក់ផលិតផលជាមួយគ្នាណាស់។ ចំពោះរឿងនេះ នាយគ្រឿនបានប្រាប់Sabay ថា រូបលោកមិនអាចធ្វើដូចបងបានក៏ដោយសារតែប្រពន្ធ និងកូនៗរបស់លោកពុំមានដុងខាងសម្ដែង ឬនិយាយអ្វីនោះទេ ទើបលោកព្យាយាមចេញមុខតែម្នាក់ឯងក្នុងអាជីពសម្ដែង ហើយទុកឲ្យប្រពន្ធ និងកូនៗជួយមើលការខុសត្រូវការលក់ផលិតផលcoosea។

នាយគ្រឿន៖ “មនុស្សមានដុងខុសគ្នាបង...ខ្ញុំក៏ធ្លាប់ទាញកូនខ្ញុំចូលLive ជាមួយខ្ញុំដែរ តែអត់ៗអត់កើត ម៉្លោះហើយខ្ញុំចេញតែម្នាក់ឯងហ្មងទៅ។ អ្នកខ្លះថាខ្ញុំអត់ចង់បញ្ចេញមុខប្រពន្ធ កូន ខ្លាចមានស្រីអត់បាន តែតាមពិតទៅអត់ទេគាត់អត់មានដុងសម្ដែង…អីចឹងហើយទុកឲ្យគាត់នៅខាងលក់ហ្មង"។ តាមរយៈអាជីពកំប្លែងនៅស្ថានីយទូរទស្សន៍CTN ហើយបន្ដចេញមកសម្ដែងនៅស្ថានីយទូរទស្សន៍PNN នាពេលនេះ បានជ្រោងកេរ្ដិ៍ឈ្មោះពីរនាក់បងប្អូនឲ្យកាន់តែល្បីល្បាញ។

ទន្ទឹមគ្នានេះទីផ្សារសិល្បៈក៏កាន់តែមមាញឹក ប៉ុន្ដែពួកគេមិនដែលភ្លេចជួយឪពុកម្ដាយ និងបងប្អូននោះទេ តែការជួយ និងភាពស្និទស្នាលក្នុងគ្រួសារ គេសង្កេតឃើញនាយពាក់មីបង្ហាញជាសាធារណៈច្រើនជាងនាយគ្រឿន៕

ដកស្រង់ពី៖ Sabay