Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែកធ្លាយរូបភាពរសើបរវាង Emily និងបុរសថ្មីស្របពេលលេចដំណឹងមានស្នេហាជាមួយ Brad Pitt

  • បោះពុម្ព

តារាម៉ូដែលល្បីឈ្មោះ Emily Ratajkowski ត្រូវបានមហាជនតាមប្រម៉ាញ់បានរូបថតជាច្រើនស្លឹក បន្ទាប់ពីតារាស្រីរូបនេះបានណាត់ជួបជាមួយបុរសប្លែកម្នាក់ និងមានស្និទ្ធស្នាលគ្នាខ្លាំងដែលត្រូវបាន គេសន្មត់ថាបុរសរូបនេះមិនមែនជា Brad Pitt នោះទេ។

បន្ទាប់ពីលេចឮនូេះដំណឹងមានទាក់ទងរវាង Emity ជាមួយ Brad Pitt ស្រាប់តែកំពូលតារាម៉ូដែល រូបនេះត្រូវបានគេប្រទះឃើញថើបគ្នាជាមួយបុរសថ្មីនៅទីក្រុងញូវយ៉កកាលពីថ្មីៗនេះ។ ដោយតារា បង្ហាញម៉ូនវ័យអាយុ ៣១ ឆ្នាំរូបនេះ ពាក់អាវពណ៌ខ្មៅ ជាមួយនឹងស្បែកជើងកវែងពណ៌ក្រហម ថើម បបូរមាត់ជាមួយបុរសម្នាក់ដែលមើលទៅដូចជា DJ Orazio Rispo ៖អ្នកគាំទ្របានលើកឡើង។

អ្នកទាំងពីរត្រូវបានគេឃើញកំពុងញ៉ាំអាហារពេលល្ងាចនៅ N.Y.C. ហើយហាក់ដូចជាកំពុងរីករាយជា មួយគ្នាយ៉ាងខ្លាំង។ ការណាត់ជួបនេះ កើតឡើងតែបីខែប៉ុណ្ណោះបន្ទាប់ពី Emity និងស្វាមី Sebastian Bear-McClard បានចែកផ្លូវគ្នា ហើយត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីនាង បានដាក់ពាក្យលែងលះ ក្រោយពីនោះនាងក៏លេច ព័ត៌មាន មានទំនាក់ទំនងជាមួយតារាសម្ដែង Brad Pitt៕

ដកស្រង់ពី៖ Sabay