Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វិធីសាស្រ្តកៀគរដើមទុនវិនិយោគតាមរយៈ ICO ដែលវិនិយោគិនយល់គួរដឹង

  • បោះពុម្ព

ការកៀរគរដើមទុនដើម្បីបង្កើតអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មអាចមានច្រើនប្រភេទដូចជាការប្រមូលដើមទុនតាមរយៈមិត្តភ័ក្ត បងប្អូន ការទទួលកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ឬតាមរយៈការបោះផ្សាយភាគហ៊ុននៅលើផ្សារមូលបត្រជាដើម។

បន្ថែមពីវិធីសាស្រ្តខាងលើនេះ ការកៀគរទុនវិនិយោគអាចធ្វើឡើងតាមរយៈការធ្វើ ICO (Initial Coin Offering) ដែលវាកំពុងក្លាយជាវិធីសាស្រ្តថ្មី និងពេញនិយមមួយ។ តើអ្វីជា ICO? ICO គឺជាវិធីសាស្រ្តក្នុងការកៀរគរដើមទុនដើម្បីវិនិយោគលើគម្រោងទ្រព្យឌីជីថលជាក់លាក់មួយហើយ អាចឱ្យវិនិយោគិន វិនិយោគលើទ្រព្យឌីជីថលនោះ ហើយនឹងទទួលបានផលចំណេញនាពេលអនាគត។

ICO ស្រដៀងគ្នានឹង ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង (IPO) ផងដែរ។ ការធ្វើ ICO គឺជាវិធីសាស្រ្តដំបូងបង្អស់ ដែលអាចអោយអ្នកវិនិយោគចាប់ផ្តើមដាក់ទុនក្នុងការវិនិយោគលើទ្រព្យឌីជីថល។ ការធ្វើ ICO ដែលប្រកបដោយជោគជ័យនាពេលកន្លងមក ក្រុមហ៊ុន Ethereum បានធ្វើ ICO ដំបូងគេបង្អស់នៅឆ្នាំ ២០១៤ ហើយបានក្លាយជា ឧទាហរណ៍ស្តីពីការធ្វើ ICO ដ៏ល្អមួយ។ លើសពីនេះទៅទៀត ក្រុមហ៊ុន Ethereum នាពេលនោះបានកៀរគរដើមទុនតាមរយៈការបោះលក់ទ្រព្យឌីជីថលជាសាធារណៈជាលើកដំបូងរបស់ខ្លួនបានចំនួន ១៨ លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ៤២ថ្ងៃ ប៉ុណ្ណោះ។

សូមចុចទីនេះដើម្បីទទួលបានពត៌មានលម្អិត ការធ្វើ ICO ចែកចេញជាពីរប្រភេទរួមមាន Private ICO និង Public ICO 1/ Private ICO គឺជាដំណាក់កាលនៃការកៀគរទុនតាមរយៈការធ្វើ ICO ពីវិនិយោគិនផ្ទៃក្នុង និង បណ្តាញទំនាក់ទំនងរបស់ម្ចាស់គម្រោង ICO។ វិនិយោគិនក្នុងដំណាក់កាលនេះមានឱកាសចំណេញ ខ្ពស់ ដោយសារអាចទិញទ្រព្យឌីជីថលក្នុងតម្លៃល្អ។ ទាក់ទងនឹងដំណាក់កាល Private ICO នេះ ក្រុមហ៊ុន Z1 FINANCIAL បានដាក់លក់ទ្រព្យឌីជីថលជាឯកតាវិនិយោគ (ZTU) នៅដំណាក់កាលនេះក្នុងតម្លៃ ០,០០០៥ ដុល្លារអាមេរិកក្នុង ១ ឯកតាវិនិយោគ (ZTU)។

2/ Public ICO គឺជាដំណាក់កាលនៃការកៀគរទុនតាមរយៈការលក់ទ្រព្យឌីជីថលទៅ សាធារណៈ ជនទូទៅ។ វិនិយោគិនគ្រប់គ្នាអាចទិញទ្រព្យឌីជីថលបានក្នុងដំណាក់កាលនេះ។ ក្រុមហ៊ុន Z1 FINANCIAL បានដាក់លក់ទ្រព្យឌីជីថលជាឯកតាវិនិយោគ (ZTU) ក្នុងដំណាក់កាល Public ICO ក្នុងតម្លៃ ០,០០០៧ ដុល្លារអាមេរិក ក្នុង 1 ឯកតាវិនិយោគ (ZTU)។ អត្ថប្រយោជន៍ពីការវិនិយោគក្នុងដំណាក់កាល ICO វិនិយោគិនដែលវិនិយោគលើទ្រព្យឌីជីថលក្នុងដំណាក់កាល ICO តែងតែទទួលបានផលចំណេញច្រើនជាង វិនិយោគិនដែលធ្វើការវិនយោគនៅលើទីផ្សារជួញដូរ។

អត្ថប្រយោជន៍សំខាន់មួយចំនួនគឺការទិញបានលឿន បានតម្លៃល្អ ហើយមានឱកាសលក់ចេញវិញនឹងទទួលបានចំណេញខ្ពស់។ តើទុនដែលកៀរគរបានពីការធ្វើ ICO យកទៅធ្វើអ្វី? ក្រុមហ៊ុនដែលបានធ្វើ ICO ដោយជោគជ័យនឹងយកទុនដែលប្រមូលបាននោះទៅវិនិយោគក្នុងគម្រោងជាក់លាក់ ដែលអាចបង្កើតលទ្ធភាពរកប្រាក់ចំណេញ និងបែងចែកប្រាក់ចំណេញខ្ពស់ ដល់វិនិយោគិនដែលបានវិនិយោគលើទ្រព្យឌីជីថលក្នុងដំណាក់កាល ICO នេះ។ ឧទាហរណ៍ ក្រុមហ៊ុន Z1 FINANCIAL ដែលកំពុងដាក់លក់ទ្រព្យឌីជីថលជាសាធារណៈ បានលើកឡើងនៅក្នុងសៀវភៅមគ្គុទេសក៍វិនិយោគរបស់ខ្លួនថា នឹងកៀរគរដើមទុនពីការធ្វើ ICO ទៅវិនិយោគគម្រោងចំនួន២ ដែលជាការអភិវឌ្ឍដោយក្រុមហ៊ុនសមាជិកមួយនៃសម្ព័ន្ធ។

គម្រោងទាំងនោះរួមមាន គម្រោង Harmony Valley ដែលជាគម្រោងវីឡាលំហែកាយបែបអឺរ៉ុបដំបូងគេបង្អស់នៅកម្ពុជាដែលមានតម្លៃវិនិយោគសរុបរហូតដល់១០០លានដុល្លារអាមេរិក និង គម្រោង Mondol Doung Chet ដែលជាគម្រោងវីឡានិងរីហ្សតលំហែកាយមានតម្លៃវិនិយោគសរុប ២០ លានដុល្លារអាមេរិកនៅខេត្តមណ្ឌលគិរី ។

ការចេញផ្សាយឯកសារមគ្គទេសក៍វិនិយោគ ឯកសារមគ្គទេសក៍វិនិយោគតែងត្រូវបានផ្សព្វផ្សាយស្របពេលការធ្វើ ICO ដើម្បីជាផែនទីបង្ហាញផ្លូវដល់វិនិយោគិនទ្រព្យឌីជីថល។ ក្រុមហ៊ុនដែលបោះលក់ទ្រព្យឌីជីថលនិងធ្វើ ICO តែងធ្វើសេចក្តីណែនាំដល់វិនិយោគិនសក្តានុពលតាមរយៈឯកសារមគ្គទេសក៍នេះ។ ចុចទីនេះទាញយកសៀវភៅមគ្គទេសក៍វិនិយោគរបស់ក្រុមហ៊ុន Z1 FINANCIAL សម្រាប់ពត៌មានលំអិតសូមទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន www.z1.financial

ដកស្រង់ពី៖Sabay