បណ្តាញសង្គម

អ្នក​សិល្បៈ​ខ្លះ​ថា តារា​ស្រី ៣ រូប​នេះ​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា តើ​ពិត​មែន​អត់?

មានសិល្បៈមួយ ចំនួនបានលើកឡើងថា ទម្រង់មុខរបស់ តារាសម្ដែង មាស ថនស្រីណៃ ដូចគ្នាទៅនឹង ទម្រង់មុខរបស់ តារាស្រី ២ ដួងទៀត គឺកញ្ញា ឡូរ៉ា ម៉ម និង តារារ៉ាយ ព្រះកាយច័ន្ទ។ ពាក់ព័ន្ធរឿងនេះ មាស ថនស្រីណៃ បញ្ជាក់ថា៖ “មិនត្រឹមតែ អ្នកសិល្បៈទេ  សូម្បីតែអ្នកក្រៅ ក៏គេថា មុខខ្ញុំដូចពួកគាត់ដែរ”។


តារាបង្ហាញម៉ូដ រូបនេះបន្តថា នាងមិនប្រាកដ ខ្លួនឯងទេថា នោះជាការបញ្ចើចបញ្ចើ ឬការពិតយ៉ាងណាទេ ប៉ុន្តែ ការលើកឡើងបែបនេះ កើតមានឡើងជារឿយៗ ចេញពីមាត់អ្នក រួមអាជីពសិល្បៈដូចគ្នា ជាពិសេសរាល់ ពេលទៅចូលរួម កម្មវិធីផ្សេងៗ។ តារាវ័យ ២៣ ឆ្នាំដដែលអះអាងថា ប្រហែលជាមានលក្ខណៈ ដូចគ្នាតិចតួចជាមួយ តារាសញ្ជាតិអាមេរិក ដែលកំពុងឆក់យកបេះដូងយុវវ័យខាងលើ។

អតីតបេក្ខភាព Spy Supper Model បន្តដោយយោងតាម សំដីរបស់អ្នក រួមអាជីពថា នាងមានទម្រង់មុខ ស្រដៀងគ្នាទៅនឹង ឡូរ៉ា ម៉ម ត្រង់មានច្រមុះស្រួច និង ថ្គាមខ្លាដូចគ្នា។ សាមីខ្លួន ថនស្រីណៃ ក៏លើកឡើងដែរថា អ្នកទាំងពីរអាចមាន ស្មាបើកដូចគ្នាដែរ។ ថនស្រីណែន បន្តថា៖”ចំពោះអ្នកខ្លះទៀតថា ខ្ញុំមានទម្រង់មុខស្រដៀង ព្រះកាយច័ន្ទ តែពេលផាត់មុខ ឡើងប៉ុស្តិ៍ទូរទស្សន៍ប៉ុណ្ណោះ បើខាងក្រៅវិញខុសគ្នាដាច់”។

តារារូបនេះបន្ថែមថា បើនិយាយពី រូបរាងកាយវិញ ក៏មានលក្ខណៈ ដូចគ្នាដែរ ព្រោះ ព្រះកាយច័ន្ទ ជាអ្នកធ្លាប់ ហាត់របាំបុរាណ ដូច្នេះរាងរៅសមសួន ទៅតាមហ្នឹងដែរ ហើយក៏ស្រឡូនជាងនាងដែរ៕

ដកស្រង់ពី៖ sabay