Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បវរកញ្ញាវៀតណាម តូចចិត្តខ្លាំងពេលបរាជ័យចូល TOP10 និងបាន MGI2021 មកលួងនៅក្រោយឆាក

  • បោះពុម្ព

បន្ទាប់ពីលទ្ធផលចុងក្រោយនៃ Miss Grand International ត្រូវបានបង្ហាញជាផ្លូវការ បវរកញ្ញា Đoàn Thiên Ân បានថ្លែងពីអារម្មណ៍ពិតថា៖ «មិនអីទេ ដែលនិយាយថាមិនយំ ព្រោះ An ខ្លួនឯង មិនគិតថានាង នឹងមិនជាប់ក្នុងជម្រើស TO10 នោះទេ។

ប្រហែល An មានពេលតិចក្នុងការរៀបចំខ្លួន ប៉ុន្តែបើគិតតាមសមត្ថភាព An នៅតែអាចជាប់ TOP10 បាន។ សម្រាប់ An ឃើញថា ការសម្ដែងរបស់នាងមិនអន់នោះទេ ដែលត្រូវធ្លាក់ចេញពី TOP10 ទើបនាងហាក់ដូចជាខកចិត្តបន្តិច។ ជាទូទៅ An ក៏ជាបវរកញ្ញាដ៏ឥតខ្ចោះម្នាក់ដែរ ដូច្នេះរាល់ពេលដែលខ្ញុំសួរអ្នកគ្រប់គ្នាថា កើតអត់ បើខ្ញុំឲ្យពិន្ទុខ្លួនឯង ១០? ប្រហែលគ្រប់គ្នា មានអារម្មណ៍ល្អ ប៉ុន្តែខ្ញុំនៅតែមើលមិនឃើញ ខ្ញុំត្រូវព្យាយាមឲ្យខ្លាំងជាងនេះ ដូច្នេះការដែលដក An ចេញពី TOP10 គឺជាឆន្ទៈរបស់គាត់! បំណងថាបានជាប់ TOP10 គឺ An មានទំនុកចិត្តខ្ពស់ណាស់»។ Thien An នៅបានបន្ថែមថា នាងធ្លាប់មិនឲ្យតម្លៃលើខ្លួនឯង ដោយសារនាងខ្វះបទពិសោធ ប៉ុន្តែពេលដែលនាងឈានជើងចូលប្រទេសឥណ្ឌូនេស៊ី នាងបណ្ដុះការតាំងចិត្ត និងព្យាយាមយ៉ាងខ្លាំង។ នៅពេលមួយដែល Thien An មានអារម្មណ៍ហត់នឿយ និងគេងមិនលក់ ក៏នាងនៅតែមិនចុះចាញ់ និងតស៊ូទៅមុខ។ចំណែក Nguyễn Thúc Thùy Tiên ដែលជា Miss Grand International 2021 និងជាជនរួមជាតិវៀតណាមជាមួយនឹង Thien An វិញ ក៏សោកស្ដាយមិនតិចដែរ ដែលឃើញសិស្សប្អូនធ្លាក់ពីជម្រើស ១០នាក់ចុងក្រោយ។

នាងបានលួងលោម Thien An និង លើកទឹកចិត្តឲ្យស៊ូដើរទៅមុខ កុំចុះចាញ់នឹងលទ្ធផលនេះ។ ទោះបីខកចិត្តនឹងលទ្ធផល ប៉ុន្តែ An នៅតែរក្សាស្នាមញញឹម ដោយទទួលយកលទ្ធផលទាំងអស់ ព្រមទាំងសង្ឃឹមថា មហាជន ពិសេសប្រជាជនវៀតណាម នឹងនៅតែគាំទ្រនាងបន្តទៀត។ ដោយឡែក ទោះជាយ៉ាងណា Thien An ក៏មិនភ្លេចអរគុណដល់ជនរួមជាតិទាំងអស់ ពិសេសក្រុមគ្រួសារ មិត្តភ័ក្តិដែលបានសម្ដែងការគាំទ្រ ហើយនាងពិតជាដឹងគុណអ្នកទាំងនោះបំផុត។ សម្រាប់តំណែងម្ចាស់មកុដរបស់ Miss Grand International 2022 គឺ បវរកញ្ញាប្រេស៊ីល ពិតជាស័ក្តិសមបំផុត ហើយទទួលបានការសាទរយ៉ាងហ៊ឹកហ៊ាក់បំផុត។

នាងគ្រងតំណែង ដោយសមត្ថភាពពិតៗ ទាំងទេពកោសល្យគ្រប់សព្វ ចំណេះដឹង និងមានភាពស្រស់ស្អាតទាំងព្រម។ ឯ កម្ពុជា វិញ ក៏ស្ថិតក្នុងចំណោម TOP10 ហើយគ្រងតំណែងជាម្ចាស់ជយលាភី លំដាប់រងទី ៥៕

ដកស្រង់ពី៖ Sabay