Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងរ៉ាវដ៏កម្សត់កាលពីជាង ២០ឆ្នាំមុន ស្ដែងឲ្យ សាយ សៀរ៉ា ឃើញពីសន្ដានចិត្ដរបស់ញាតិ

  • បោះពុម្ព

តារាសម្ដែងវ័យជ្រេ សាយ សៀរ៉ា បង្ហាញការអន់ចិត្ដចំពោះម្ដាយមីងដែលបានស៊ីដាច់ដីស្រែកេរ្ដិ៍ឪពុក-ម្ដាយរបស់ខ្លួន១កន្លែង ហើយថែមទាំងលែងនិយាយរកគ្រួសារលោកទៀត។

សៀរ៉ា អះអាងថា ដីស្រែនោះ ម្ដាយលោកធ្លាប់បញ្ចាំចំនួន ៥ជីមាស តែដល់ពេលមន្ដ្រីសុរិយោដីចុះធ្វើប្លង់រឹងកាលពី ៣ខែមុន ក៏ស្រាប់តែម្ដាយមីងធ្វើប្លង់យកតែម្ដង។ លោក សាយ សៀរ៉ា រំលឹករឿងរ៉ាវនេះតាមបណ្ដាញសង្គមថា កាលពី ២០ ទៅ៣០ឆ្នាំមុន ប៉ា និងម្ដាយរបស់លោកមានជីវភាពទ័លក្រ ហើយបានទៅខ្ចីលុយមីងចំនួន ៥ជី ដោយដាក់ដីស្រែបញ្ចាំ។

ជារឿយៗ មីង សួរថាពេលណាបានយកលុយមកលស់យកស្រែវិញ តែក្រោយមកពេលម្ដាយលោកទៅសួររឿងដី បែរជានិយាយថាដីនោះបានលក់ផ្ដាច់ហើយ។ Sabay មិនអាចរកប្រភពទាក់ទងម្ដាយមីរបស់តារារូបនេះ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ប៉ុន្ដែប៉ា និងម្ដាយរបស់ សាយ សៀរ៉ា សម្រេចមិនជជែកតវ៉ារឿងដីនោះទៀតទេ។

ដីស្រែក៏ត្រូវគេធ្វើប្លង់រឹងរួច ហើយម្ដាយមីងដែលត្រូវជាក្មួយបង្កើតរបស់ម្ដាយលោកធ្លាប់ស្និទ្ធស្នាលនឹងគ្នានោះ ក៏បែរជាឃ្លាតឆ្ងាយដូចជាអ្នកដទៃ។ បើតាម សាយ សៀរ៉ា ប៉ា និងម្ដាយរបស់លោក លែងជជែកដេញដោលរកខុសត្រូវរឿងដីនេះហើយ ដោយទាញទៅលើរឿងកម្មពៀរជាតិមុខទៅវិញ៕

ដកស្រង់ពី៖ Sabay