Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខាត់ សុឃីម ទម្លាយគម្រោងធំៗ ៣ ក្នុងនោះ ១ គឺទិញភាគហ៊ុនរបស់កម្មវិធីបវរកញ្ញា

  • បោះពុម្ព

តារាស្រីពហុជំនាញ ខាត់ សុឃីម បង្ហើបគម្រោងធំៗចំនួន៣បន្ថែមទៀត លើមុខជំនួញដែលកំពុងមានសព្វថ្ងៃជាច្រើនកន្លែង ជាពិសេសគម្រោងមួយដ៏ធំដែលប្រជាពលរដ្ឋគ្រប់គ្នាកំពុងតែចាប់អារម្មណ៏ ហើយក៏កំពុងតែមានសន្ទុះខ្លាំងណាស់ដែរនៅកម្ពុជា។

អ្នកនាង ខាត់ សុឃីម បានប្រាប់Sabayថា សព្វថ្ងៃអ្នកនាងមានគម្រោងធំៗ៣នៅថ្ងៃខាងមុខ ដោយគម្រោងទី១នោះគឺ បើកសាលារៀនសិល្បៈគ្រប់ទម្រង់ដោយឥតគិតថ្លៃ ទី២គឺបើកមណ្ឌលជួយសិល្បៈចាស់ៗគ្មានទីពឹង និងទី៣គឺការទិញហ៊ុនរបស់កម្មវិធី Miss ។ ខាត់ សុឃីម៖ «ប្រសិនបើការខំប្រឹងប្រែងរបស់បង បានដល់ចំណុចនេះមែន គឺបងនិងទិញភាគហ៊ុនមួយនៅក្នុងកម្មវិធី Miss មិនថាកម្មវិធីMiss Grand,Miss worl ,Miss Unives,រឺMiss អ្វីផ្សេងទៀតនោះទេ គឺបងនឹងទិញនៅពេលដែលបងមានលុយគ្រប់គ្រាន់។

ហើយបងហ៊ាននិយាយថាបងនឹងធ្វើវា តែមិននិយាយថាធ្វើនៅពេលណានោះទេ ព្រោះបងមិនចង់និយាយទៅចោលមិនមានលទ្ធផល ខ្លាចលទ្ធផលចុងក្រោយទៅជាអត់ សម្រាប់បងអត់ចូលចិត្តនិយាយអ្វីៗមុននោះទេ» ។ តារាស្រីពហុជំនាញ ខាត់ សុឃីម បានបន្តឲ្យដឹងទៀតថា សម្រាប់ពេលនេះអ្នកនាងខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីសម្រេចគោលដៅទាំងអស់នេះ បើទោះបីដឹងថាគោលដៅទាំងនេះនៅឆ្ងាយបន្តិចមែន តែអ្នកនាងនៅតែជឿជាក់លើការខំប្រឹងប្រែងតស៊ូដើម្បីដើរឲ្យដល់ចំណុចដែលចង់បានកន្លងមកនេះ។

ដកស្រង់ពី៖ sabay