Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ោវ…!!! ហុងដា DREAM បានផ្លាស់ប្តូររូបរៀងថ្មីទាំងស្រុងហើយ

  • បោះពុម្ព

ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ការវិវត្តន៏នៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៏ដ៏ សំខាន់ដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំ ក្នុងរយៈពេល២ទសវត្សរ៏មកនេះ។

ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ភោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។ លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ២,៨៥០,០០០គ្រឿងរហូតមកដល់បច្ចុប្បន្ន។

ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងបន្ទាប់ពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១ របស់ប្រជាជនកម្ពុជារហូតទៅ’’ យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់តែគគ្រឹគគគ្រេង។ គូសបញ្ជាក់ដែរថា All New Honda Dream បានបំពាក់នូអំពូល LED ជំនាន់ចុងក្រោយ បំពាក់ដោយម៉ាស៊ីនថ្មី PGM-FI និងមានការរចនាតែមថ្មីទាំងស្រុង និងមានចំណុចពិសេសថ្មីៗជាច្រើនទៀត។ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នេះតទៅ។

ដកស្រង់ពី៖Sabay