Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខែថ្មីចំណីអារម្មណ៍កាន់តែប្លែក ជាមួយនឹង Sabay Session - Special Edition

  • បោះពុម្ព

Sabay Session បានត្រឡប់មកវិញហើយបន្ទាប់ពីស្ងាត់មួយរយៈ ដោយបង្ហាញមុខលើកនេះ គឺជាមុខមាត់ថ្មីជាមួយនឹង Special Edition ដោយបញ្ចេញចំណីអារម្មណ៍ប្លែក ដែលគ្រប់គ្នាមិនគួរមើលរំលង។

រដូវកាលពិសេសរបស់ Sabay Session ដែលនាំមកជូនដោយ Coke Studio នេះ មាន ៤ Session ជាមួយនឹងវត្តមានចូលរួមរបស់តារាប្រុសស្រីដែលកំពុងទទួលបានភាពល្បីល្បាញ ៤រូប ដោយ Session នីមួយៗ កម្មវិធីនឹងបែងចែកចេញជា ២ វគ្គ ឬ ២សប្ដាហ៍។ អ្វីដែលសំខាន់ មិនអាចរំលងបាននោះ គឺតន្ត្រីករ ហ្គីតាដ៏ឆ្នើម រៀម សុខភិរម្យ នឹងក្លាយជាពិធីករតែមួយគត់ប្រចាំ Sabay Session – Special Edition ហើយក៏ជាការបង្ហាញមុខមាត់ថ្មីជាមួយនឹងអាជីពថ្មីមួយទៀតក្រៅពី តន្ត្រីករ និងអត្តពលិកកម្ពុជា ដែលឈ្នះបានមេដាយកន្លងមក។

ងាកមក Sabay Session គឺជាកម្មវិធីបែបកម្សាន្ត ដោយអ្នកទស្សនាអាចលម្ហែរអារម្មណ៍ រំសាយរាល់កង្វល់ក្នុងចិត្ត និងរីករាយជាមួយនឹងរសជាតិតន្ត្រីបែប Acoustic។ សម្រាប់ ភាគទី ១ នៃ កម្មវិធី នឹងផ្សាយជូនទស្សនានៅ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Sabay, Sabay News Entertainment, Sabay News និង Sabay Session។

សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា៎!!!

ដកស្រង់ពី៖ Sabay