Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្វែងយល់បន្ថែមពីបច្ចេកវិទ្យាហិរញ្ញវត្ថុ Blockchain, Cryptocurrency, Metaverse កុំភ្លេចពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២

  • បោះពុម្ព

កម្ពុជា ក្រោយរងព្យុះភ្លៀងនិងស្រាកស្រានពី កូវីដ-១៩ នឹងមានរៀបចំ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលជាកម្មវិធីថ្នាក់ជាតិ និងអន្តរជាតិដ៏ធំមួយ ពិសេសគឺរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីមានការដាក់បង្ហាញជាង ៤០០ ស្តង់ តាមការរំពឹងទុក យោងតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា នឹងមានការរៀបចំនូវសន្និសីទជាច្រើន និងកិច្ចប្រជុំនានា ពិសេសនឹងមានប្រធានបទកំពុងជជែកវែកញែកច្រើន ទាក់ទង បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) គឺ Blockchain, Cryptocurrency និង Metaverse ជាដើម។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងដែរថា អ្នកចូលរួម សហគ្រិន ពិសេសសិស្សនិស្សិត នឹងទទួលបានឱកាស និងសក្តានុពលជាច្រើន អំពីផលិតផល និងដំណោះស្រាយនានា ដោយប្រើបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ ស្វែងយល់លម្អិតបន្ថែមអំពី ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ សូមទស្សនាការផ្ដល់បទសម្ភាសផ្ទាល់របស់ ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា ជាមួយ Sabay៖ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ នឹងប្រព្រឹត្តទៅនៅ មណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលជាទីតាំងទី១ និង The Factory Phnom Penh ជាទីតាំងទី២ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ អ្នកទាំងអស់គ្នាអាចចូលរួមបានដោយសេរី និងចុះឈ្មោះតាមតំណលីងមួយនេះ https://ticket.cambodiatechex.gov.kh/

 ដកស្រង់ពី៖Sabay