បណ្តាញសង្គម

អស់​ជាង ១ពាន់​លាន​ ​ឥឡូវ​​​ HTC ប្រកាស​កាត់​បុគ្គលិក​​រាប់ពាន់​នាក់

បន្ទាប់ពី បញ្ចេញរបាយការណ៍ ចំណូលត្រីមាស ទីពីរ២០១៤/២០១៥ ខាតបង់ ១,០២ពាន់លាន ដុល្លារអាមេរិក ក្រុមហ៊ុនតៃវ៉ាន់ HTC ប្រកាសជម្រុះ បុគ្គលិកជាង  ២ពាន់តំណែង ដើម្បីស្ដារស្ថានភាពហិរញ្ញវត្ថុ ដែលកំពុងដាំទីង របស់ខ្លួនឡើងវិញ។


មុននេះបន្តិច ដំណឹងបញ្ឈរជើងបុគ្គលិក ទូទាំងពិភពលោកជាង ២ ២៥០នាក់ ឬស្មើនឹង ១៥%នៃចំនួន បុគ្គលិកសរុប ពីលើការកាត់បន្ថយ ចំណាយទៅលើ សង្វាក់ផលិតកម្ម ហោចណាស់ ៣៥% រហូតដល់ដើមឆ្នាំ ២០១៦។ លំហូរសាច់ប្រាក់ ធ្លាក់ចុះស្ទើរ ១០០ភាគរយ (ពី ៦៥,១ពាន់លាន ដុល្លារតៃវ៉ាន់ មកសល់ត្រឹមតែ ៣៣ពាន់លានដុល្លារតៃវ៉ាន់) នៃពាណិជ្ជកម្មទូរសព្ទដៃ ពិតជាមុខរបួស បន្តបង្កការឈឺចាប់ ដល់ចំណូលក្នុង ត្រីមាសទី៣ឆ្នាំ ២០១៥នេះ (ពី ៣៣ពាន់លានដុល្លារតៃវ៉ាន់ ទៅប្រមាណ ២០ ពាន់លានដុល្លារតៃវ៉ាន់) ។

Androidauthority ស្រង់សំដីរបស់ នាយិកាHTC អ្នកស្រី Cher Wang ដូច្នេះថា “យើងត្រូវការក្រុមការងារ ដែលចេះបត់បែន អត់ធន់សកម្ម និងវាងវៃ សម្លឹងមើល និងចាប់ឲ្យបាន ឱកាសក្នុងទីផ្សារប្រកួតប្រជែង ជាពិសេសលើផ្នែក ការផ្សារភ្ជាប់Lifestyle របស់មនុស្សសម័យទំនើប”។ ទោះបីជាមួយ រយៈចុងក្រោយនេះ ត្រកូលM (M7-M8-M9) និង Desire របស់HTC មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ ជ្រែកដណ្ដើមចំណែក ទីផ្សារពីiPhone និង ត្រកូល Galaxy/NOTE បានច្រើន ប៉ុន្តែក្រុមហ៊ុនចិនតៃវ៉ាន់ មួយនេះនៅ តែមិនបោះបង់ និងបន្តមហិច្ឆតា រត់ប្រណាំងលើបច្ចេកវិទ្យាSmartphone ក្នុងទីផ្សារដ៏តូច ចង្អៀតដែលApple និង Samsung បន្សល់ទុកដដែល។

ដកស្រង់ពី៖ Sabay