Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដានជើង Z Fold បន្សល់ឱ្យ Pixel Fold ស្មាតហ្វូនបត់ដំបូងរបស់ Google (ដំណឹងចចាមអារ៉ាម)

  • បោះពុម្ព

Samsung ក្រោយប្រឡូកក្នុងវិស័យស្មាតហ្វូនបត់តាំងពី ឆ្នាំ២០១៩ បន្សល់ដានជើងដល់ក្រុមហ៊ុនជាច្រើនហក់ចូលវិស័យនេះ បច្ចុប្បន្នធ្វើឱ្យ Google ក៏មិននៅស្ងៀម មានដំណឹងចចាមអារ៉ាមថានឹងបញ្ចេញ ស្មាតហ្វូនបត់ដំបូងរបស់ខ្លួន មានឈ្មោះថា Pixel Fold។

យោងតាមដំណឹងលេចធ្លាយ គេបាន render ស្មាតហ្វូនបត់នេះជាទម្រង់ 3D ដែលមានពីរពណ៌ គឺពណ៌សនិងពណ៌ខ្មៅ។ និយាយឱ្យងាយស្ដាប់ វាមានទម្រង់ជាស្មាតហ្វូនបត់ដូចទៅនឹង Z Fold ដូចបត់បិទបើកសៀវភៅ។

មានទម្រង់កាមេរ៉ាក្រោយដូចទៅនឹង Google Pixel 7 Pro និងមានកាមេរ៉ា Selfie ពីរគ្រាប់ ១នៅខាងក្រៅ និង១ទៀតនៅក្នុងផ្នែកខាងស្ដាំនៃគែមអេក្រង់ មានទំហំ 9.5 MP ដូចគ្នា។

លើពីនេះ វាប្រើមុខងារស្គេនម្រាមដៃនៅប៊ូតុង Power មាន Speaker ២គ្រាប់ ១នៅខាងលើ ១នៅខាងក្រោម។ គេរំពឹងបន្ថែមថា វានឹងប្រើបន្ទះឈីប Tensor chipset ផលិតដោយ Google ផ្ទាល់។ គេរំពឹងថាវានឹងបង្ហាញវត្តមានក្នុង ខែឧសភា ខាងមុខ ក្នុងសន្និសិទ Google I/O ជាមួយតម្លៃខ្ទង់ប្រមាណ ១៧៩៩ដុល្លារ ដែលតម្លៃនេះក៏ប្រហាក់ប្រហែលនឹង Galaxy Z Fold 4 ស្មាតហ្វូនបត់របស់ Samsung ផងដែរ៕