Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple ដាក់ឱ្យប្រើផ្លូវការ iCloud Webpage ប្ដូរមុខមាត់ថ្មីទាំងស្រុង ទំនើប ស្រស់ស្អាត បត់បែន ងាយប្រើជាងមុនដាច់

  • បោះពុម្ព

Apple ទើបដាក់ឱ្យប្រើគេហទំព័រមានមុខមាត់ថ្មី iCloud ជាផ្លូវការ ខណៈដាក់ឱ្យដំណើរការសាកល្បង (beta) ជាច្រើនសប្ដាហ៍កន្លងមក។ iCloud webpage ថ្មីនេះមានការឌីហ្សាញប្លែក រាងជាគ្រាប់ក្រឡាធំៗ (tile-based interface) អាចឃើញដំណឹងផ្សេងៗ និងចូលទៅប្រើមុខងារនីមួយៗបានលឿនជាងមុន ដូចជាការចូលទៅកាន់កម្មវិធី Mail, Notes, Reminders និង Photos ជាដើម គឺយើងអាចឃើញដំណឹងផ្សេងៗនៅពីក្រៅតែម្ដង។

ជារួមមក ការឌីហ្សាញថ្មីនេះក៏មានភាពទំនើបជាងមុន និងមានភាពបន់បែនតាមចំណង់ចំណូលចិត្ត ដោយអាចឱ្យយើង Customize កម្មវិធីនីមួយៗដោយបន្ថែមកម្មវិធី ដកកម្មវិធី និងរៀបចំតាមការចង់បាន។ សម្រាប់ការប្រើប្រាស់គឺមានភាពទូលំទូលាយជាង iCloud Webpage ជំនាន់មុនឆ្ងាយ។ គេហទំព័រថ្មីនេះអាចចូលតាមតំណលីងដូចពីមុន www.icloud.com

ដកស្រង់ពី៖Sabay