Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អនាគត Gear S2 រាង​មូល​របស់ Samsung ល្បី​ថា​បំពាក់ Tizen OS

  • បោះពុម្ព

នៅក្នុងព្រឹត្តិការណ៍ ប្រកាស Galaxy Note 5 និង Galaxy S6 Edge+ កាលពីប៉ុន្មាន ថ្ងៃមុន Samsung បានពញ្ញាក់អារម្មណ៍ ទស្សនិកជនដែល ចូលរួមព្រឹត្តិការណ៍ប្រហែល ៣០វិនាទី ដោយការបញ្ចេញរូបរាង អនាគត Smartwatch របស់ខ្លួនឈ្មោះ Gear S2 ដែលល្បីថា ដំណើរការដោយ Tizen OS។


បើតាមការ បញ្ជាក់ពីប្រភព ច្បាស់ការមួយចំនួន Gear S2 រាងមូលនេះ ពុំបានចាប់យក Android ជាប្រព័ន្ធប្រតិបត្តិការនោះទេ តែបែរជា Tizen OS ដែល Samsung តែងតែយកចិត្ត ទុកដាក់ផលិតយ៉ាងម៉ត់ចត់កន្លង មកទៅវិញ។មូលហេតុដែល ហ៊ានបញ្ជាក់ថា Gear S2 ប្រើ Tizen OS គឺដោយសារ UI របស់វាមាន រាងមូលប្លែក ដែលខុសពីប្រព័ន្ធ ប្រតិបត្តិការ Android Wear ធ្លាប់តែបំពាក់លើ Samsung Gear 2 ស៊េរីមុនៗ។

លក្ខណៈពិសេសក៏ ដូចជារូបរាង ពេញលេញរបស់ Gear S2 នេះនឹងត្រូវ លាតត្រដាងនៅក្នុង ព្រឹត្តិការណ៍ IFA នៅទីក្រុង ប៊ែរឡាំងនាខែក្រោយនេះ។ ចាំមើលថា បើ Gear S2 បំពាក់ Tizen OS មិនមែន Android Wear តើអាចនឹងទាញ យកចំណែកទីផ្សារ Smartwatch បានដែរទេ ខណៈបច្ចុប្បន្ន Apple Watch កំពុងតែលេប ចំណែកទីផ្សារមួយភាគ ធំហើយនោះ?





ដកស្រង់ពី៖ Sabay