Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​គ្រូពេទ្យ​ម្នាក់ បាន​ក្លាយ​ជា​តំណាងកម្ពុជា​ចេញ​ទៅ​អន្តរជាតិ​ក្នុង​កម្មវិធី Mister Friendship2022

  • បោះពុម្ព

ក្រោយឆ្លងកាត់ការប្រកួតស្វិតស្វាញប៉ុន្មានសប្ដាហ៍ ទីបំផុតបេក្ខជន ហ៊ាប ស៊ាងហ៊ុយ ពាក់ស្លាកលេខMFC6 បានឈ្នះជយលាភីកម្មវិធី Mister Friendship Cambodia 2022 ហើយ ដោយត្រៀមនឹងទៅប្រកួតកម្រិតអន្តរជាតិនៅខេត្ត ខនកែន ប្រទេសថៃ នៅចុងឆ្នាំ២០២២ ខាងមុខនេះ។

តាមសាវតា ហ៊ាប ស៊ាងហ៊ុយ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានបញ្ចប់ការសិក្សារផ្នែកវិជ្ជបណ្ឌិតទូទៅកាលពីឆ្នាំ២០២០ បច្ចុប្បន្នកំពុងបម្រើរការនៅគ្លីនិកឯកជនមួយ។ត្បិតថាមានអាជីពល្អស្រាប់ហើយប៉ុន្តែលោកថាដោយសារតែ

ការស្រលាញ់វិស័យបង្ហាញម៉ូដ ទើបលោកសម្រេចចូលរួមប្រឡងក្នុងការងារនេះជាច្រើនឆ្នាំមកហើយ។

លោកថាកាលពី៥ឆ្នាំមុនលោកធ្លាប់បានប្រកួតនូវកម្មវិធី១តែមិនទទួលបានលទ្ធផលល្អនោះទេដោយបានត្រឹមត្រឹម៦នាក់ចុងក្រោយប៉ុណ្ណោះ។

យ៉ាងណាលោកថា បរាជ័យកាលនោះ ដោយសារតែខ្វះភាពជឿរជាក់លើខ្លួនឯងនោះ លោកបានដុះខាត់ខ្លួនឯងយ៉ាងល្អនៅពេលនេះ ហើយទីបំផុតលោកបានលើកពានបានដូចបំណងហើយ។

ក្រៅពីមានរូបរាងសង្ហា មានចំណេះដឹងទូទៅខ្ពស់ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបាន លោកបានធ្វើឲ្យខ្លួនឯងលេចធ្លោនៅក្នុងក្រសែភ្នែករបស់គណៈកម្មការ។

ឆ្លងកាត់បទពិសោធន៍មួយនេះ លោកគ្រូពេទ្យបានផ្ដាំដល់បេក្ខភាពក្រោយៗថា ប្រសិនបើស្រលាញ់អាជីពមួយនេះត្រូវដឹងថាសម្រស់មួយផ្នែកមិនគ្រប់គ្រាន់នោះទេពោលគឺត្រូវមានចំណេះដឹងវប្បធ័មទូទៅឲ្យបានច្រើនផ្គួបនឹងការជឿរ                     ជាក់សម្រស់និងសម្ថភាពខ្លួនឯងមានទើបយើងឈានទៅជោគជ័យ។

ទន្ទឹមនឹងជយលាភីលេខ១ កម្មវិធីក៏បានរកឃើញជយលាភី៤ផ្សេងទៀតដែរ ក្នុងនោះ 1st Runner-Up Mister Friendship 2022 បានទៅលើលោកចំរើន សុណ្ណារាជ 2st Runner- Up Mister Friendship Cambodia 2022 បានទៅលើលោករិទ្ធិ ស៊ីភួន,3rd Runner –Up Mister Friendship Cambodia 2022 បានទៅលើលោកស្រស់ គឹមស្រេង។

ចុងក្រោយជយលាភី 4th Runner –Up Friendship Cambodia 2022 បានទៅលើលោក ផន វីសាល ។

លោកគ្រូពេទ្យវ័យ២៨ឆ្នាំ បាន និងកំពុងត្រៀមសម្រាប់ការប្រកួតកម្រិតអន្តរជាតិ ដែលលោកនឹងធ្វើជាតំណាងកម្ពុជានៃកម្មវិធី ក្នុងនោះលោកថា បានត្រៀមខ្លួនរួចជាស្រេចហើយ និងសង្ឃឹមថា នឹងទទួលបានលទ្ធផលមកជូនជាតិវិញ។

កម្មវិធី Mister Friendship Cambodia 2022 ត្រូវបានរៀបចំលើកដំបូងនៅកម្ពុជា ដែលផ្ដួចផ្ដើមនិងរៀបចំឡើងដោយលោកMr .Jakkit Kakrut (លោកឆាគ្រីត ចាគ្រុត)។ ក្រោយពីរកឃើញតំណាងកម្ពុជា លោក Jakkrit នឹងនាំលោកគ្រូពេទ្យ ទៅប្រកួតបន្តជាមួយបេក្ខភាពមកពីជាង ១០ទៀត ដែលកម្មវិធីគ្រោងធ្វើក្នុងខែធ្នូខាងមុខនេះ៕

<

/p> <

/p> <

/p> <

/p> <

/p> <

/p>