បណ្តាញសង្គម

Samsung ​ប្រកាស​ទូរសព្ទ​បត់​អេក្រង់​ពីរ​​ សមត្ថភាព​មិន​ចាញ់​ Galaxy S6​

ក្រុមហ៊ុន Samsung បានធ្វើការប្រកាស នូវទូរសព្ទបត់ អេក្រង់ពីរ ម៉ូដែល G9198 សម្រាប់លក់នៅ លើទីផ្សារប្រទេសចិន ដោយសមត្ថភាពរបស់វា គឺមិនចាញ់ Galaxy S6 ឡើយ។

ទូរសព្ទបត់នេះ មានបំពាក់ដោយ អេក្រង់ Touchscreen ប្រភេទ AMOLED កម្រិត ៧៦៨x១២៨០ ចំនួនពីរ ដែលមានទំហំ ៣,៩អ៊ីញ។ ចំណែកឯ CPU របស់វាគឺប្រភេទ Snapdragon 808 ល្បឿន ១,៨GHz ដើរដោយប្រព័ន្ធ ប្រតិបត្តិការ Android 5.1.1, RAM ទំហំ២GB និង មានអង្គចងចាំ ទំហំ១៦GB។ សម្រាប់កាមេរ៉ា ខាងក្រោយមាន ទំហំដល់ទៅ១៦ មេហ្គាភិកស្សែល និងកាមេរ៉ាខាងមុខទំហំ ៥មេហ្គាភិកស្សែល ដែលអាចធ្វើការថតរូប Selfie បានយ៉ាងល្អ។

ទូរសព្ទនេះក៏មាន នូវមុខងារវាស់ ចង្វាក់បេះដូងដូច ទៅនឹងត្រកូល Galaxy ដែរ ហើយមានថ្ម ដែលមានថាមពល ២០២០ mAh និងអាចប្រើប្រាស់ ស៊ីមបានដល់ទៅពីរ។ អ្វីដែលគួរ ឲ្យសោកស្ដាយនោះគឺ ទូរសព្ទដ៏ ស្រស់ស្អាតមួយ នេះមានលក់តែនៅលើ ទីផ្សារប្រទេសចិន តែប៉ុណ្ណោះហើយ ចំពោះតម្លៃក្រុមហ៊ុន មិនបានធ្វើការ បញ្ជាក់នោះទេ៕

ដកស្រង់ពី៖ Sabay