Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខួបអាពាហ៍ពិពាហ៍៥ឆ្នាំ ស្រីអូន សុំលុយប្តី៣ម៉ឺនដុល្លារ ផ្សព្វផ្សាយល្បុក្កតោខ្មែរ ដើម្បីបំពេញក្តីស្រមៃ

  • បោះពុម្ព

ម្ចាស់ក្រុមហ៊ុនប្រ៊េនល្បីឈ្មោះនិងជាម្ចាស់ផលិតកម្ម រាម អ្នកនាង ស្រី អូន ក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍៥ឆ្នាំសម្រាប់ឆ្នាំនេះ អ្នកនាងសុំការដូរពីប្តីដើម្បីទៅបំពេញក្តីស្រមៃរបស់ខ្លួន ជាមួយក្បាច់គុណល្បុក្កតោខ្មែរ។

បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង ស្រី អូន បានឲ្យដឹងថា ឆ្នាំនេះគឺជាខួបអាពាហ៍ពិពាហ៍៥ឆ្នាំ ដែលបានរៀបការចាបដៃគ្នាជាប្តីប្រពន្ធ ហើយសម្រាប់ឆ្នាំនេះអ្នកនាងបានសុំកាដូរពីប្តី៣០០០០ដុល្លារ(៣ម៉ឺនដុល្លា)យកទៅបំពេញក្តីស្រមៃរបស់ខ្លួន តែមិនបានយកទៅធ្វើកម្មវិធីឲ្យខ្លួននោះទេ គឺយកលុយនោះទៅផ្សព្វផ្សាយនិងលើកស្ទួយវិស័យក្បាច់គុណល្បុក្កតោខ្មែរ ឲ្យកាន់តែល្បីល្បាញពាសពេញសកលលោក ដែលកម្មវិធីនេះធ្វើឡើងនៅថ្ងៃ២៦ ខែ វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ដោយអ្នកឈ្នះគឺទទួលបានថវិការ ៥០០០ដុល្លារ ហើយថែមទាំងប្រគល់ថវិការជូនដល់ ព្រឺទ្ធាចារ្យល្បុក្កតោ ដើម្បីតបស្នងការដឹងគុណក្នុងការថែរក្សាគុណបុរាណខ្មែរដែលជាមរតកដូចតាខ្មែរមួយនេះបានរហូតដល់សព្វថ្ងៃ។

បញ្ជាក់ផងដែរថា កាលពីខែ កមរា ឆ្នាំ២០២១ កន្លងទៅ អ្នកស្រី ស្រី អូន ក៏ធ្លាប់បានឧបត្ថម្ភជាទឹកប្រាក់ ១៦,៨៥០ដុល្លារ ដល់សហព័ន្ធកីឡាគុនល្បុក្កតោផងដែរ ដោយក្នុងនោះអ្នកស្រីបានបញ្ជាក់ថា ហេតុផល៣ ដែលធ្វើឲ្យអ្នកស្រីសម្រេចជួយល្បុក្កតោនេះ គឺ ទី១ ក្បាច់គុនល្បុក្កតោ គឺជាក្បាច់គុនបុរាណរបស់ខ្មែរដែលមានប្រវត្តិយូរលង់មកហើយ។ ទី២ ចង់ជួយធ្វើឲ្យក្បាច់គុនមួយនេះល្បីពាសពេញសកលលោក។ ទី៣ ចង់ធ្វើជាគំរូមួយដើម្បីឲ្យអ្នកមានធនធានដទៃទៀតងាកជួយលើចលនាកីឡាផ្សេងៗទៀតដូចខ្លួនផងដែរ។

ដកស្រង់ពី៖ Sabay