បណ្តាញសង្គម

កម្មវិធីលំដាប់​​ពិភព​លោក «The Voice Cambodia» ជិត​ឈាន​ដល់​រដូវកាល​ទី២ ខណៈ​គ្រូបង្វឹក​ទាំង៤​ស្ថិត

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀង ដ៏ល្បីល្បាញ«The Voice Cambodia» នឹងចាប់ផ្ដើម រដូវកាលទី២របស់ខ្លួន ក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីទទួលបាន ភាពជោគជ័យ យ៉ាងសម្បើម កាលពីរដូវកាលទី១ ខណៈមានអ្នកគាំទ្រ កម្មវិធីលំដាប់ ពិភពលោកនេះ រាប់ម៉ឺននាក់ បើទោះបីជា មានរឿងរ៉ាវ ចម្រូងចម្រាស់គ្នា ទៅលើគ្រូបង្វឹក ក្នុងវិធីនេះកើតមាន ឡើងបន្តិចបន្ទួចក្ដី។

កាលពីរដូវ កាលកន្លងទៅ វត្តមាន កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ លោក ឆន សុវណ្ណរាជ និង អ្នកនាង ពេជ្រ សោភា ហើយកម្មវិធី បានចុះផ្សាយ ក្នុងសារព័ត៌មាន ព្រោងព្រាត ពីដំណាក់កាលនីមួយៗ របស់កម្មវិធី ។ តែអ្វីដែលគេ ចាំមិនភ្លេច គឺ វង្ស តារារតនា ដែលធ្វើឲ្យ ឱក សុគន្ធកញ្ញា ជាប់ឈ្មោះថា ជាតារាលំអៀង កាន់ខ្សែ និងបក្សពួក ។ ចំណែកឯបេក្ខជន ម្នាក់ទៀត គឺ អឿម រុន ក៏ជាបេក្ខជនម្នាក់ ដែលបំភ្លេច មិនបានដែរ ព្រោះជាបេក្ខជន សាងភាពឈឺក្បាលឲ្យ ពេជ្រ សោភា មិនតិចទេ ។

សម្រាប់រដូវកាលថ្មីនេះ មតិមហាជនជាច្រើន សំណូមពរឲ្យមានការដូរ គ្រូបង្វឹកចេញខ្លះ ហើយជំនួសវិញដោយអ្នក នាង យក់ ឋិតរដ្ឋា និង លោក ហ្សូណូ ព្រោះអ្នកទាំងពីរ ជាតារាចម្រៀងមានភាពល្បីល្បាញ និង មានបទពិសោធន៍ បង្រៀនស្រាប់។ ទស្សនិកជនសង្កេតឃើញថា ពួកគេស័ក្តិសម ក្នុងតំណែងនេះ ម្យ៉ាងពួកគេធ្លាប់ជា អ្នកផ្ដល់ដំបូន្មាន ឲ្យតារាចម្រៀង ដែលជាគ្រូបង្វឹករួចមកហើយកាលពីរដូវកាល ទី១កន្លងមក ។

ទស្សនិកជនមួយចំនួន បាននិយាយថា គេបើកទូរទស្សន៍មើល កម្មវិធី ឃើញគ្រូបង្វឹក និង គណកម្មការដដែលៗ ពិតជាគួរឲ្យ ធុញទ្រាន់ណាស់ ហើយហង្សមាស មានមនុស្ស មានសមត្ថភាពច្រើនណាស់ ម្ដ៉េចមិនព្រមយក ចែកគ្នាធ្វើការខ្លះទៅ យកតែមនុស្សដដែល ? តារាចម្រៀង ដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា និងជាគ្រូបង្វឹកកាលពី រដូវកាលទី១ បាននិយាយថា អ្នកនាងសុំរក្សាសិទ្ធិមិននិយាយអ្វីទាក់ទង ជាមួយកម្មវិធីទេ នាងមិនអាច បញ្ជាក់បានទេថា នឹងបានអង្គុយកៅអី គ្រូបង្វឹក ឬមិនបានអង្គុយ អ្វីៗនឹងចេញ ពេលកម្មវិធីប្រកាស តែនេះជារឿងរសើបមួយ ។

សម្រាប់ ពេជ្រ សោភា និយាយថា នាងបានអង្គុយកៅអី គ្រូបង្វឹកកន្លងមក ដោយសារតែ លោក ព្រាប សុវត្ថិ មិនអាចចូលរួម ក្នុងកម្មវិធីបាន ព្រោះលោកជាប់កុងត្រា ជាមួយស្រាបៀវអង្គរ តែរដូវកាលនេះ អាចមានវត្តមានលោករួមជាមួយ តារាចម្រៀងបីនាក់ទៀត គឺ ណុប បាយ៉ារិទ្ធ ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ។ ប៉ុន្តែទៅបីជាយ៉ាងណា ប្រភពពីខាង ក្នុងបាននិយាយថា គ្មានការផ្លាស់ប្ដូរគ្រូបង្វឹកចេញទេ ព្រោះគេចង់រក្សារ ការទាក់ទាញចំណាប់ អារម្មណ៍ពីអ្នកទស្សនា ម្យ៉ាងគ្រូបង្វឹកកាលពី រដូវកាលទី១ ធ្វើការបានល្អណាស់ ហើយគេសង្ឃឹម យ៉ាងមុតមាំថា រដូវកាលទី២ នឹងកាន់តែល្អ ជាងរដូវកាល ទី១ទៅទៀត ៕

 

ដកស្រង់ពី៖ camnews