Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាង Marian Rivera ហៅ «ដេស៊ីប៊ែល» ទៅធ្វើ​ខួប​កំណើត នៅ​កន្លែង​សាង​ស្នេហ៍​ដំបូង ខណៈ​ផ្ទៃពោះ​កាន់​តែធំ

  • បោះពុម្ព

ហ្វីលីពីន៖ តារាសម្តែង ដ៏ល្បីល្បាញ ជនជាតិហ្វីលីពីន ដែលគ្រប់គ្នា ស្គាល់ថាជានាង ដេស៊ីប៊ែល(នាងមច្ឆា) នាង Marian Rivera បានបង្ហោះរូបភាព ផ្អែមល្ហែមជាមួយស្វាមី ក្នុងថ្ងៃខួបកំណើត គម្រប់៣១ឆ្នាំ ខណៈផ្ទៃពោះ របស់កាន់តែ ធំឡើង។

តារាសម្តែងរូបស្រស់ Marian Rivera និងស្វាមីតារា សម្តែងរូបសង្ហា DINGDONG Dantes ជាតារាសម្តែង ដ៏ល្បីល្បាញ ដូចគ្នា គេស្គាល់ថា« ប្រេដូ» បានទៅប្រារពខួបកំណើត របស់ភរិយានៅលើកោះ Resort ដ៏ស្រស់ស្អាត Amanpulo នៅលើកោះ Palawan ប្រទេស ហ្វីលីពីន ជាកន្លែងដែលស្រីស្រស់ ប្រុសស្អាតមួយគូ នេះទៅលេង ជាមួយគ្នាជា លើកដំបូងកាល ពី៦ឆ្នាំមុន ។

ក្នុង Instagram ប្រុសសង្ហា DINGDONG បានបង្ហោះ រូបភរិយាស្លៀកឈុតប៊ីគីនី ពណ៌ផ្កាឈូក យ៉ាងស្រស់ស្អាត និងបានសរសេរថា «ពួកយើងត្រឡប់មក កន្លែងចាស់ដែល យើងមកលេង ពេលស្រលាញ់គ្នាដំបូង ៦ឆ្នាំមុន ប៉ុន្តែពេលនេះ យើងមានសមាជិក តូចមួយទៀត នៅក្នុងពោះ Happy Birthday My Love »៕

ដកស្រង់ពី៖ camnews