Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Fan រំភើបស្ទើរហោះ Zendaya និង Tom Holland ទីបំផុតរៀបគំរោងរៀបការហើយ

  • បោះពុម្ព

ភាពផ្អែមល្ហែមស្អិតល្មួតរវាង Zendaya និង Tom Holland មិនមែនមានតែនៅក្នុងរឿង ប៉ុណ្ណោះទេទំនាក់ទំនងនៅតែរឹងមាំជាងមួយឆ្នាំបន្ទាប់ពីស្នេហារបស់ពួកគេបានផ្សព្វផ្សាយជាសាធារណៈ នឹងមានដំណឹងល្អឆាប់ៗ។

មិនមានអ្វីលាក់បាំងភ្នែកអ្នកគាំទ្រ Tom Holland និង Zendaya តែងតែបាននិយាយ អំពីទំនាក់ទំនងល្អរបស់ពួកគេនៅមុខមហាជន។ ប្រភពជិតស្និទ្ធបានឱ្យដឹងថា "ពួកគេទាំងពីរ កំពុងរៀបចំផែនការ សម្រាប់អនាគតពិតប្រាកដជាមួយគ្នា" សម្រាប់កាលបរិច្ឆេតច្បាស់លាស់ នៅមិនទាន់បញ្ជាក់នៅឡើយទេ។

អំឡុងពេលដែលភាពយន្ត Marvelរឿង មនុស្សពីងពាំងគ្មានផ្លូវមកផ្ទះ ដាក់បញ្ចាំងគ្រប់ភាពយន្ដទូរ ទាំងប្រទេសកាលពីឆ្នាំ ២០២១ ក៏ជាពេលវេលាដែលអ្នកទាំងពីរបង្ហាញទំនាក់ទំនងស្នេហាជាផ្លូវការ។

ទោះយ៉ាងណាក៏ដោយ គូនេះចូលចិត្តរក្សាភាពឯកជន “គុណវិបត្តិមួយនៃកិត្តិនាមរបស់យើងគឺថា ភាពឯកជនគឺពិតជាមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើង ហើយពេលដែលអ្នកគិតថារវាងមនុស្ស ពីរនាក់ដែលស្រលាញ់គ្នាខ្លាំងណាស់ ឥឡូវនេះគឺជាពេលមួយដែលត្រូវបានចែករំលែកជាមួយ ពិភព លោកទាំងមូល” ទាំងនេះជាសម្ដី Holland បានប្រាប់ GQ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១៕

ដកស្រង់ពី៖ Sabay