Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រូបភាពដំបូងគេមួយចំនួន ថតចេញពីកាមេរ៉ា Galaxy Note 5 ច្បាស់ត្រជាក់ភ្នែក យ៉ាងណាដែរ?

  • បោះពុម្ព

Galaxy Note 5 ត្រូវបានបង្ហាញ ណែនាំខ្លួន រួម ជាមួយនឹង Galaxy S6 Edge+ នៅក្នុងព្រឹត្តិការណ៍ធំ មួយកាលពីយប់ថ្ងៃទី ១៣ ខែសីហា ថ្មីៗនេះ។

បណ្តាព័ត៌មានស្តី ពីលក្ខណៈសម្បត្តិ របស់កំពូលស្មាត ហ្វូនទាំងពីរនេះ មិនមានចំនុចខុសគ្នាច្រើនទេ បើប្រៀបជាមួយនឹង បណ្តាព័ត៌មានចចាម អារាមកាល ពីមុនៗ ជាពិសេសគឺ ត្រង់កាមេរ៉ាតែម្តង។ អាន៖ ប្រើ iPhone ចំនួន ៨គ្រឿង ធ្វើជាស្បែកហ្រ្វាំង លើរថយន្ត Porsche 911 តើចាប់ជាប់ទេ?

(មានវីដេអូ) Galaxy Note 5 ត្រូវបានបំពាក់ នូវកាមេរ៉ាទំហំ 16MP គាំទ្រការថតវីដេអូប្រភេទ 4K ក្នុងល្បឿន 30 fps និងមានបច្ចេកវិទ្យា ទប់រំញ័រ (OIS) ផងដែរ។ កាមេរ៉ាក្រោយមាន aperture f/1.9 គាំទ្រដោយអំពូល flash LED, Mode ថត HDR និង Autofocus។ ជាពិសេស Samsung នៅបន្ថែមនូវ feature Live Broadcast ថ្មីដែលអនុញ្ញាត បង្ហាញដោយផ្ទាល់ នូវវីដេអូដែលកំពុងថត នៅលើ YouTube ជាមួូយនឹង កំរិតរីសូលុយហ្សិន ដល់ទៅ Full HD ក្នុងល្បឿន 60 fps។

ខាងក្រោមនេះ គឺជារូបថតមួយចំនួន ដែលបានថតចេញ ពីកាមេរ៉ា Galaxy Note 5 ដែលក្រុមហ៊ុន Samsung បានផ្តល់ដល់សារព័ត៌មាន។ យោងតាមការកំណត់ បញ្ជាក់របស់ GSMArena រូបថតចេញ ពីកាមេរ៉ា Galaxy Note 5 មានកំរិតភាពច្បាស់ល្អ គួរជាទីពេញចិត្ត និងមានល្បឿនថតលឿន។ លទ្ធភាពច្រើន កាមេរ៉ារបស់ Galaxy Note 5 បានប្រើប្រាស់នូវ ម៉ូឌុលកាមេរ៉ា ដូចទៅនឹងកាមេរ៉ារបស់ Galaxy S6 ដែរ៕


ដកស្រង់ពី៖ camnews