Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាន ផានិត បោះមួយជំហានទៀតលើជំនួញអីវ៉ាន់ក្បាលគីប បន្ថែមលើអាជីពសិល្បៈ

  • បោះពុម្ព

បន្ទាប់ពីបោះជើងចូលសិល្បៈឡើងវិញ ម្ចាស់បទ “ទូរស័ព្ទផង” សាន ផានិត បានហក់ចូលកាន់តែជ្រៅក្នុងរឿងរកស៊ី។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា លោកបានសម្ពោធបើកហាងប្រេនក្បាលគីបសាខាទី២ នៅក្រុងតាខ្មៅមួយទៀត។

តាមពិតមុនជោគជ័យលើការងាររកស៊ីនេះ សាន ផានិត ក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងមានប្រជាប្រិយភាពខ្លាំងក្នុងអាជីពចម្រៀង ប៉ុន្ដែលោកកម្រដាច់ចិត្ដចេញរកស៊ីណាស់ ពោលគឺទើបតែពេលនេះទេដែលលោកក្នុងជំនួញកាន់តែជ្រៅជាមួយអ្នកមានមុខមានមាត់ក្នុងសង្គមជាច្រើនរូប។

ក្នុងឱកាសសម្ពោធបើកហាងថ្មីនោះ សាន ផានិត បានថ្លែងទៅកាន់មិត្ដសិល្បៈ និងភ្ញៀវកិត្ដិយសជាច្រើនរូបថា ហេតុដែលលោកហ៊ានបើកអាជីវកម្មនេះពីមួយកន្លែងទៅមួយកន្លែងទៀត ក៏ដោយសារតែលោកមានម្ដាយអ្នកលក់ខោអាវជជុះក្បាលគីប ហើយលោកក៏មានបទពិសោធន៍ច្រើនក្នុងការលក់ដែរ។

កម្មវិធីនេះគេឃើញមានការអញ្ជើញចូលរួមពីអ្នកជំនួញ និងសិល្បករ-សិល្បៈការិនីជាច្រើនដូចជា៖ ឧកញ៉ា ភិរម្យ វិចិត្រដារា លោក ម៉ិច ដាតា K01 នាយតាក់ស៊ី លោក ប៉ែន ចំរុង លោក ហួរ ឡាវី និងលោក នូ ស៊ឹប ជាដើម៕

ដកស្រង់ពី៖ Sabay