Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡេង ប្រុស៖ សិល្បៈជាដួងព្រលឹង និងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ

  • បោះពុម្ព

ឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានអញ្ជើញចូលរួមជាអធិបតីក្នុងទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ "ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ” កាលពីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា នាសាលមហោស្រពកោះពេជ្រ។

 

ក្នុងឱកាសនោះ ឧកញ៉ា ឡេង ប្រុស ក៏បានអញ្ជើញថ្លែងសន្ទរកថារំលេចអំពីបេតិកភណ្ឌវប្បធម៌ ដ៏សម្បូរបែបទាំងរូបី និងអរូបីដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតដល់សព្វថ្ងៃមិនត្រឹមតែ ជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ញប់ស្ញែងនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សាភា្ជប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ព្រមទាំងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាក៏បានគូសបញ្ជាក់ថា ក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើបបានញ៉ាំងឱ្យសង្គមមានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឱ្យមរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈានទៅបាត់បង់ដោយអន្លើៗ។

ការណ៍នេះ យើងទាំងអស់គ្នា ត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

ឧកញ៉ា ឡេង ប្រុស៖ "ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរ ស្រឡាញ់ និងឱ្យតម្លៃខ្ពស់ចំពោះវប្បធម៌អរិយធម៌ដ៏ល្អផូរផង់ ដែលដូនតាខ្មែរយើងបានបន្សល់ទុកជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជូនដល់ប្រជាជាតិខ្មែរយើងសព្វថ្ងៃនេះ។

ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា កម្មវិធីដ៏មានអត្ថន័យនេះ គឺជាផ្នែកមួយ ដែលនឹងបន្តបំផុសការចូលរួមរបស់យុវជន ឱ្យស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នា"។

នៅក្នុងឱកាសនេះដែរ ឧកញ៉ា ឡេង ប្រុស ដែលជាតំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាននាំយកថវិកាចំនួន ៣ពាន់ដុល្លារ ឧបត្ថម្ភដល់កម្មវិធី ទិវាបេតិកភណ្ឌលើកទី៥ ផងដែរ។

សូមជម្រាបថា កម្មវិធីនេះរៀបចំដោយ សាលាសិល្បៈហ៊្វូណន និងសាលារបាំបុប្ផាទេវី ដើម្បីអបអរសាទរខួប ០៤ឆ្នាំ នៃល្ខោនខោល ខួប១៩ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ខួប១៧ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប០៥ឆ្នាំ នៃចាប៉ីដងវែងខ្មែរ ដែលចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការយូណេស្កូ (UNESCO)៕

ដកស្រង់ពី៖ Sabay