បណ្តាញសង្គម

ប្រើ​​ផ្ទាំង​រូបភាព​ពណ៌​ខ្មៅ​ ​​​អាច​​ជួយ​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ​​មែន​ឬ?

ប្រិយមិត្តដែល ប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន មួយចំនួនប្រាកដជា ធ្លាប់បានឮថា ការប្រើប្រាស់ ផ្ទាំងរូបភាពពណ៌ខ្មៅ អាចជួយសន្សំសំចៃ ថាមពលថ្មនៃទូរសព្ទបាន។


ពិតមែនហើយ ការប្រើប្រាស់ផ្ទាំងរូបភាព ពណ៌ខ្មៅ គឺអាចជួយសន្សំសំចៃ ថាមពលថ្មបាន តែមិនមែនបាន គ្រប់ប្រភេទទូរស័ព្ទនោះទេ។ ប្រភេទអេក្រង់ ដែលគេប្រើសម្រាប់ បំពាក់លើស្មាតហ្វូននាពេលបច្ចុប្បន្ននេះមានពីរប្រភេទគឺ AMOLED និង LCD ដែលវាមានចំណុចខុស គ្នាមួយចំនួន ជាក់ស្ដែងគឺ តម្រូវការថាមពលថ្ម របស់វាមានកម្រិតខុសគ្នា។ AMOLED៖ តាមរយៈការ ធ្វើតេស្តមួយបានបង្ហាញថា អេក្រង់ AMOLED អាចធ្វើការសន្សំ សំចៃថាមពលថ្ម បានចំនួន ៦% ក្នុងមួយម៉ោង ប្រសិនបើប្រើ ផ្ទាំងរូបភាពពណ៌ខ្មៅ ក្នុងកម្រិតពន្លឺ២០%។

ចំណែកឯការ ធ្វើតេស្តមួយទៀត ក្នុងវិធីផ្សេងគ្នា បានបង្ហាញថា ការប្រើផ្ទាំងរូបភាព ពណ៌ខ្មៅអាចសន្សំសំចៃថ្ម បានដល់ទៅ១៨% ពេញមួយថ្ងៃ។ មូលហេតុដែល ធ្វើឲ្យវាសន្សំសំចៃ ថាមពលថ្មបានក៏ព្រោះតែ AMOLED ផលិតពីសារធាតុម្យ៉ាង ដែលអាចបង្កើត ពន្លឺដោយខ្លួនឯង នៅពេលដែលមាន ចរន្តឆ្លងកាត់។ LCD៖ សម្រាប់ទូរសព្ទដែល ប្រើប្រាស់អេក្រង់ LCD វិញ គឺមិនអាចសន្សំសំចៃថ្មបាននោះទេ ទោះជាប្រើផ្ទាំង រូបភាពពណ៌ខ្មៅក៏ដោយ។

មូលហេតុនោះគឺ ដោយសារតែ LCD មិនបញ្ចេញពន្លឺ ដោយខ្លួនឯង បាននោះទេ គឺវាជាអ្នកបញ្ជូនពន្លឺ ពីប្រភពពន្លឺដែល ស្ថិតនៅខាងក្រោយវា។ ហើយវិធីដែលអាច សន្សំសំចៃថ្មបានគឺ មានតែប្រើប្រាស់ពន្លឺភ្លើង កុំឲ្យភ្លឺខ្លាំងពេក និងកំណត់ទូរសព្ទឲ្យ រលត់អេក្រង់ក្នុង រយៈពេលលឿន។ *បញ្ជាក់៖ សម្រាប់អ្នកដែល មានស្មាតហ្វូន អេក្រង់ប្រភេទ AMOLED ក្រៅពីប្រើប្រាស់ផ្ទាំង រូបភាពពណ៌ខ្មៅដើម្បីសន្សំ សំចៃថាមពលហើយ អ្នកក៏អាចធ្វើការ កំណត់នូវ Theme នៃកម្មវិធីមួយចំនួន ឲ្យទៅជាពណ៌ខ្មៅ ដើម្បីអាចសន្សំថ្ម បានកាន់តែច្រើន។

សម្រាប់អ្នកដែល ចង់ទាញយកផ្ទាំង រូបភាពពណ៌ខ្មៅ អាចទាញយក ដោយចុចត្រង់នេះ។ Nexus 5, LG G3, Xperia Z3 និង iPhone 6 បំពាក់ត្រឹមអេក្រង់ LCD។ ទូរសព្ទម៉ូដែលថ្មីរបស់ Samsung Galaxy Note 5 និង edge 6+ ទើបមានបំពាក់អេក្រង់ AMOLED៕