Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុងប្រវត្តិសាស្ត្រតារាស្រី K-Pop មានតែ IU និង Soyeon ប៉ុណ្ណោះ​បាន​ឈ្នះពានមានតម្លៃមួយនេះ

  • បោះពុម្ព

លទ្ធផលអ្នកឈ្នះពានពី កម្មវិធី Melon Music Awards ឬ MMA ឆ្នាំ ២០២២ ត្រូវបានប្រកាសកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ២០២២។ កម្មវិធីបានបន្សល់ទុកនូវពេលវេលាជាទីចងចាំពីតារាៗជាច្រើនដែលបានចូលរួមក្នុងកម្មវិធិនោះ។

ដោយឡែក និយាយពីអ្នកឈ្នះពានទាងអស់ Soyeon មេក្រុម (G)I-DLE បានឈ្នះពាន "Bes Songwriter” សម្រាប់ការងារជាអ្នកធ្វើបទចម្រៀង ក៏ដូចជានិពន្ធប៉ារ៉ូលចម្រៀង ឲ្យក្រុមនៅឆ្នាំ ២០២២ នេះ ពិសេសតាមរយៈអាល់ប៊ុម "I Never Die” និង "I Love” ដោយមានទាំងបទ "Tomboy” និងបទ "Nxde”។មិនត្រឹមតែប៉ុណ្ណោះ ការឈ្នះរបស់នាងកាន់តែពិសេស ដោយសារ Soyeon និងតារាទោលលំដាប់ Legend គឺ IU ក្លាយជាតារា K-Pop ស្រីតែ ២នាក់គត់ ដែលឈ្នះពាននេះ ពោលគឺ IU ឈ្នះពាន "Best Songwriter” នៅឆ្នាំ ២០១៧ ឯ Soyeon គឺឆ្នាំនេះ។

ក្ដីរំភើបមិនមែនមានតែ Soyeon ដែលជាសាមីខ្លួន ព្រោះសូម្បី Minnie ក៏ស្រក់ទឹកភ្នែក ដោយឃើញពីភាពជោគជ័យរបស់ មេក្រុមរបស់ខ្លួនដែរ៕

 

ដកស្រង់ពី៖ Sabay