Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស៊ុ ស៊ីថែន អួលដើមករកំឡុងពេលឡើងថ្លែងបើកមហោស្រពភាពយន្តខ្លីលើកទី ១១

  • បោះពុម្ព

កាលពីថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២២ នេះ មហោស្រពភាពយន្តខ្លីបានបើកកម្មវិធីជាផ្លូវការក្រោមអធិបតីភាព លោក ទិត្យ ថារិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងនោះផង ដែរក៏ឃើញមានយុវសម្មិទ្ធករសិល្បករសិល្បការីនីរួមជាមួយដៃគូរសហការជាច្រើនរូបបានចូលរួមផងដែរ។ក្នុងពេលឡើងថ្លែងចំណាប់អារម្មណ៏បើកមហោស្រព លោក ស៊ុ ស៊ីថែន ប្រធានមហោស្រពលើកទី១១ បានមានប្រសាសន៍ចែករំលែកអំពីបទពិសោធន៏ និងភាពលំបាកជាច្រើន កំឡុងពេលផ្ដួចផ្ដើមកម្មវិធីលើកទី១១នេះ។ បញ្ហាទាំងនោះបានរួមបញ្ចូលទាំងកត្តាហិរញ្ញវត្ថុ ដែលជាហេតុបណ្ដាលអោយមហោស្រពលើកនេះ មានឧបសគ្គមួយផ្នែក ។

បើទោះបីជាកត្តាជាច្រើនបានរាំងស្ទះក៏ដោយ ក្រុមការងារមហោស្រព នៅតែអាចបន្តកម្មវិធីរបស់ខ្លួនបានដោយ រលូន និងបានដាក់អោយចាក់បញ្ចាំង រឿងខ្លី ដែលដាក់ចូល រួមប្រគួតតាមបណ្ដារោងកុននានា ចាប់ពីថ្ងៃទី ២៥ រហូតដល់ថ្ងៃទី ២៨ ក្នុងរាជ ធានីភ្នំ ពេញតាមទី តាំងមួយចំនួន ដូចជា: រោងកុន មេជ័រស៊ីនេផ្លិច សូរិយា , សាលសន្និសិទ្ធចតុមុខ ស៊ីនេហាប់ (CINE HUB), រោងភាពយន្តលីជិន ព្រីមៀម នរុរម៉ល។

យ៉ាងណាមិញសង្កេតឃើញក្រុមរៀបចំកម្មវិធី ក្រុមភាពយន្តឈូករត្ន័បានអំពាវនាវស្វែងរកវិភាគទានអំពី សំណាក់មហាជនទាំងតាមរយៈគណនីធនាគារ និងធុងបរិច្ចាក នៅតាមទីតាំងចាក់រឿង ដូចនេះបងប្អូន ដែលមិនទាន់បានចូលរួមក៏អាចបន្តចូលរួមបាន។

ម៉្យាងវិញទៀតអ្នកទស្សនាក៏អាចចូលរួមបោះឆ្នោត អោយរឿងដែលខ្លួនពេញចិត្ត ដែលជាឳកាសទទួលបានជ័យលាភីទស្សនិកជនក្នុងស្រុកផងដែរ៕

ដកស្រង់ពី៖ Sabay