Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Soyeon អតីតសមាជិក T-ara ខំហោះទៅប្រទេស កាតា ទៅគាំទ្រប្ដី ដែលជាកីឡាករជម្រើសជាតិកូរ៉េ

  • បោះពុម្ព

អតីតសមាជិក T-ara គឺ Soyeon បានហោះចេញពីប្រទេសកូរ៉េ ទៅកាន់ប្រទេសកាតា ដើម្បីទៅគាំទ្រស្វាមី Cho Yu Min ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិកូរ៉េ។កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា Soyeon បានបង្ហោះរូបភាព ៣ សន្លឹក បង្ហាញពីការជួបជុំជាមួយនឹងស្វាមី ដែលកំពុងស្ថិតក្នុងប្រទេសហ្កាតា។

ប្ដីប្រពន្ធមួយគូនេះ បានរៀបការនឹងគ្នាកាលពីពាក់កណ្ដាលខែវិច្ឆិកា ក្រោយ Cho Yu Min បញ្ចប់រដូវកាល K-League។ ទោះជាយ៉ាងណា Yu Min ត្រូវបានជ្រើស ឲ្យលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ FIFA World Cup ឆ្នាំ ២០២២ ដូច្នេះគូស្នេហ៍ទាំង ២ ក៏សម្រេចចិត្តពន្យារពេលរៀបការវិញតែម្ដង។

ដ្បិតកម្មវិធី មិនទាន់ត្រូវបានរៀបចំមែន ប៉ុន្តែអ្នកទាំង ២ បានចុះអេតាស៊ីវិល ក្លាយជាប្ដីប្រពន្ធស្របច្បាប់នឹងគ្នាហើយ កាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។ងាកទៅដំណើរហោះទៅជួប Yu Min វិញ មិនមែនមានតែ Soyeon ទេ ព្រោះអ្នកម្ដាយរបស់ពួកគេ ទាំងសងខាងក៏បានទៅគាំទ្រជាមួយដែរ។

សម្រាប់ព្រឹត្តិការណ៍ប្រកួត FIFA World Cup 2022 វិញ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េ នឹងត្រូវប្រកួតតទល់ជាមួយនឹងប្រទេសហ្កាណា នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២៕

ដកស្រង់ពី៖ Sabay