បណ្តាញសង្គម

នាឡិកា​អេ​ឡិច​ត្រូ​និក Moto 360 របស់​ក្រុមហ៊ុន Motorola នឹង​លេច​រូបរាង​2​ទំហំ​ទៀត

ក្រុមហ៊ុន Motorola ត្រៀមផលិត នាឡិកាអេឡិចត្រូនិក Moto 360 ស៊េរីថ្មី២ម៉ូដែលទៀតគឺ «360S» និង «360L» ។

នាឡិកាស៊េរីថ្មី ទាំងពីរម៉ូដែល នេះនឹងត្រូវដាក់លក់ ក្នុងប្រទេសប្រេស៊ីល ។ ទាំងនាឡិកា «360S» និង «360L» សុទ្ធតែមានប្រព័ន្ធ Bluetooth និងប្រព័ន្ធ Wi-Fi ។ នាឡិកា 360S មានថាមពលថ្មប្រើប្រាស់ ២៧០ មីល្លីអំពែ រីឯនាឡិកា ២៦០L មាន ៣៧៥ មីល្លីអំពែ ។ ពួកវានឹងមានំហំ អេក្រង់ខុសគ្នាផងដែរ ។ ក្នុងពេលបណ្តោះ អាសន្ននេះពុំមាន ព័ត៌មានណាអះអាង បញ្ជាក់ពីសមត្ថភាពរបស់នាឡិកាអេឡិចត្រូនិកទាំង២ម៉ូដែលនេះទេ តែក្រុមហ៊ុន Motorola នឹងប្រកាសដំណឹង ជាបន្តបន្ទាប់ក្នុង រយៈពេលប៉ុន្មាន សប្តាហ៍ខាងមុខ៕

ដកស្រង់ពី៖ កោះសន្ដិភាព