Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាំង​ពី​ចូល​សិល្បៈ ដឹង​ថា ឌុច លីដា ប្ដូរ​រថយន្តប៉ុន្មាន​គ្រឿង​​អត់?

  • បោះពុម្ព

“ខ្ញុំសុំមិននិយាយ ពីម៉ាកឡានទេ ប៉ុន្តែខ្ញុំអាចនិយាយថា ឡានដែលខ្ញុំជិះ កន្លងមកអត់ ថ្លៃដូចគេទេ ហើយដូរអស់ ៣គ្រឿងហើយ” នេះជាការ លើកឡើង របស់កញ្ញា ឌុច លីដាប្រាប់ Sabay ក្នុងថ្ងៃខួបកំណើត គង់ ចាន់ស្រីមុំ យប់ម្សិលមិញ។

ឌុច លីដា បានរៀបរាប់ឲ្យដឹងថា រថយន្តទាំង៣គ្រឿង ដែលនាងធ្លាប់ ជិះនោះមានតម្លៃចន្លោះ ក្រោម១ម៉ឺនដុល្លារ ទៅជាង២ម៉ឺនដុល្លារ។ នាងថ្លែងថា មិនមែនចូល សិល្បៈភ្លាមមាន ឡានជិះភ្លាមនោះឡើយ ពោលគឺប្រើពេល យូរក្រែលដែរ ទម្រាំទិញបាន។ តួឯកស្រីក្នុងរឿង “ស្បែកគង់” ម្នាក់នេះបានបញ្ជាក់ថា ប្រាក់ដែលយកមក ទិញរថយន្តទាំងនោះ  គឺសុទ្ធតែជាកម្លាំង ញើសឈាមពីការងារសិល្បៈទាំងអស់ មិនជាប់ពាក់ព័ន្ធ អ្នកនៅពីក្រោយ ខ្នងឡើយ។

ឌុច លីដា មិនទាន់មាន គម្រោងប្ដូររថយន្ត បន្តទៀតនៅឡើយទេ ដោយនាងលើកឡើងថា រថយន្តដែលនាង កំពុងតែប្រើរាល់ ថ្ងៃសមល្មមនឹង សមត្ថភាពនាងហើយ។ ឌុច លីដា បានបោះជំហានចូលសិល្បៈ កាលពីឆ្នាំ២០០៩ ហើយឆ្នាំ២០១៤ គឺជាឆ្នាំដែល នាងល្បីខ្លាំង ពិសេសបន្ទាប់ពី នាងបានថតរឿង “ស្បែកគង់” ។ ក្រៅពីថតស្ប៉តពាណិជ្ជកម្ម និងខារ៉ាអូខេ តារាស្រីម្នាក់នេះ ធ្លាប់បានថតរឿងជិត ១០រឿងមកហើយ ។

រឿងចុងក្រោយ ដែលនាងទើបតែ បញ្ចប់ការថតកាល ពីពេលថ្មីៗនេះ មានឈ្មោះថា “Uninvited” ។ បច្ចុប្បន្ននាង ត្រូវបានគេដឹងថា តម្លៃខ្លួនក្នុងការថតមួយរឿងៗ ស្ថិតក្នុងលំដាប់ តារាជួរមុខផងដែរ៕

ដកស្រង់ពី៖ sabay