Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មកដឹងលក្ខណៈវិនិច្ឆ័យពិសេស ៦ចំណុច របស់គណៈមេប្រយោគលើរឿងខ្លីដាក់ប្រកួត ក្នុងមហោស្រពជាតិឆ្នាំនេះ

  • បោះពុម្ព

ដូចដែលប្រិយមិត្ដបានដឹងរួចមកហើយថា មហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រយៈពេល ៥ថ្ងៃ នឹងចាប់ផ្ដើមពីថ្ងៃទី១៦ ខែធ្នូ នេះហើយ។

ប៉ុន្ដែមានប្រិយមិត្ដភាគច្រើនមិនទាន់បានដឹងពីលក្ខណៈវិនិច្ឆ័យរបស់គណៈមេប្រយោគលើភាពយន្ដនីមួយៗដែលត្រូវចូលរួមប្រកួតនៅឡើយទេ។ ប្រធានគណៈមេប្រយោគ និងជាទីប្រឹក្សារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឯកឧត្ដម ស៊ិន ចាន់សាយ៉ា បង្ហើបថា បច្ចុប្បន្នគណៈកម្មការមេប្រយោគបានទទួលខ្សែភាពយន្ដខ្នាតខ្លីពីបេក្ខជនចំនួន ៣៥រឿង ដែលត្រូវប្រកួតក្នុងមហោស្រពឆ្នាំនេះ។

គណៈកម្មការទាំង ៧រូប នឹងពិនិត្យ វាយតម្លៃ និងផ្ដល់ពិន្ទុដោយអនុលោមលើចំណុចស្នូលចំនួន ៦។ បើតាមឯកឧត្ដមទីប្រឹក្សា និងជាមន្ដ្រីចាស់វស្សាលើវិស័យភាពយន្ដរូបនេះ គណៈមេប្រយោគនឹងពិនិត្យល្អិតល្អន់ និងផ្ដល់ពិន្ទុខ្ពស់បំផុតលើចំណុចទី១ និងទី២ដំបូងគេ គឺអត្ថបទរឿង ឬScript និងអ្នកដឹកនាំរឿង។ លោកបញ្ជាក់ថា អត្ថបទរឿង គឺសំដៅដល់កម្រិត នៃការសរសេរមានអ្វីទាក់ទាញ និងមានអ្វីដែលថ្មី ឬអត់? រីឯអ្នកដឹកនាំរឿងវិញ គឺសំដៅលើទេពកោសល្យ រើសតួត្រូវសាច់រឿង និងបញ្ចូលសកម្មភាពសម្ដែងត្រូវទៅតាមscript រឿង ឬអត់? ចំណែកចំណុចទី៣ គឺសិល្បៈក្នុងសាច់រឿង ដោយសំដៅលើល្បោយបន្ថែមរសជាតិទឲ្យរឿងទាំងមូល។

ចំណុចទី៤ គឺអ្នកថត ដោយសំដៅលើចលនាកាមេរ៉ាល្អ ឬអត់? ព្រោះរឿងភាគច្រើនគេឃើញពេលតួសម្ដែងត្រូវនិយាយអ្នកថតតែងតែឲ្យតួឈរ ឬអង្គុយ បានឲ្យនិយាយ។ ចំណុចទី៥ គឺការជ្រើសរើសទីតាំងថត ដោយសំដៅលើការស្លៀកពាក់របស់តួសំដែង ព្រមទាំងទិដ្ឋភាពដែលថតនោះត្រូវទៅតាមអត្ថបទរឿង ឬscript ឬអត់? រីឯចំណុចទី៦ ចុងក្រោយ គឺការងារកាត់ថត ឬPost production ដែលផលិតករខ្លួនឯងត្រូវគិតលើការលាក់ ឬបង្ហាញឈុតឆាកពីវគ្គមួយទៅវគ្គមួយទៀត ដើម្បីទាញចំណាប់អារម្មណ៍អ្នកទស្សនា។

ទន្ទឹមគ្នានេះគណៈមេប្រយោគ ក៏គិតលើរូបភាព និងរបៀបMIX សាច់រឿងរបស់ផលិតករផងដែរ។ សូមបញ្ជាក់ថា ខ្សែភាពយន្ដខ្លីទាំង ៣៥រឿង ដែលបានដាក់ចូលរួមប្រកួត នឹងត្រូវជម្រុះយកតែ ៥រឿងចុងក្រោយដោយគណៈមេប្រយោគទាំង ៧រូប។ ក្រៅពីរឿងទាំង ៥ដែលត្រូវទទួលបានជយលាភី ក៏មានរឿងផ្សេងទៀតអាចទទួលបានពានរង្វាន់លើកទឹកចិត្ដផងដែរ។ គ្រប់រឿងដែលដាក់ប្រកួត នឹងត្រូវចាក់បញ្ចាំង ដើម្បីវាយតម្លៃ និងផ្ដល់ពិន្ទុចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២៕

ដកស្រង់ពី៖ Sabay