Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែក​ធ្លាយ​រូបរាង​ Blackberry ​ស៊េរី​ថ្មី​ មាន​អេក្រង់​កោង​ស្រដៀង​ S6 Edge

  • បោះពុម្ព

រូបភាពចំនួន មួយសន្លឹកត្រូវបាន បង្ហោះលើបណ្ដាញសង្គម ត្រូវគេសន្និដ្ឋានថា ជារូបភាពនៃទូរសព្ទ Blackberry ស៊េរីថ្មី ដែលគ្រោងនឹង ប្រកាសនាពេលខាងមុខនេះ។


រូបភាពមួយសន្លឹក នោះត្រូវបានបង្ហោះ ចេញពីគណនី បណ្ដាញសង្គម Twitter ដែលមានឈ្មោះ@evleak ហើយនាពេលកន្លង មកគណនីនេះក៏ ធ្លាប់បានបង្ហោះ នូវរូបភាពបែកធ្លាយ នៃទូរសព្ទជាច្រើនម៉ូដែលរួចមកហើយ។ ចំពោះរូបភាព Blackberry ដែលគេបានបង្ហោះ នេះមានឈ្មោះថា Venice ដើរដោយប្រព័ន្ធប្រតិបត្តិការ Android របស់ Google។  

វាគឺជាទូរសព្ទប្រភេទ រុញមានមក ជាមួយនូវ Keyboard ដែលមានការ រចនារូបរាង យ៉ាងស្រស់ស្អាត ជាពិសេសគឺគែម នៃទូរសព្ទមានសភាព កោងស្រដៀងគ្នា ទៅនឹង Galaxy S6 Edge។ យោងតាមវិបសាយ The Verge បានឲ្យដឹងថា Blackberry Venice នេះគ្រោងនឹងវាយ លុកចូលទីផ្សារសហរដ្ឋអាមេរិក នាខែកញ្ញាខាងមុខនេះ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ អំពីតម្លៃនិង លក្ខណៈសម្បត្តិនៃទូរសព្ទនេះ នៅឡើយនោះទេ៕

 


ដកស្រង់ពី៖ Sabay