Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Jackson Wang សារភាពរៀបការមុនអាយុ ៣៥ ឆ្នាំ តែបារម្ភត្រូវជួប ឧបសគ្គ​ ធំមួយនៅពាំងពីមុខ

  • បោះពុម្ព

ថ្មីៗនេះ Jackson Wang (GOT7) បានធ្វើដំណើរទៅកាន់ប្រទេសថៃ សម្រាប់ការប្រគំតន្ត្រីទេសចរណ៍ Magic Man រយៈពេល ៣យប់ ក្នុងទីក្រុងបាងកក។

 

អំឡុងពេលស្នាក់នៅប្រទេសនេះ Jackson Wang បានផ្ដល់បទសម្ភាសពិសេសជាមួយនឹងកម្មវិធី WOODY FM។ លោកបានពិភាក្សាច្រើនប្រធានបទណាស់នៅចំពោះមុខអ្នកទស្សនាការផ្សាយផ្ទាល់ទាំងអស់ ពិសេសកាន់តែចាប់អារម្មណ៍លោកថែមទាំងបានបង្ហើបពីជីវិតស្នេហាទៀតផង។

Jackson Wang ក៏ស្រាប់តែសារភាពថា ខ្លួនចង់រៀបការមុនចូលងាយុ ៣៥ឆ្នាំ។ Jackson ដែលពេលនេះមានវ័យ ២៨ឆ្នាំ ទម្លាយបែបនេះ បានសេចក្ដីថាលោកនៅសល់មិនច្រើនទេ ដើម្បីរៀបចំ ឬជ្រើសគូអនាគត។

អាចថា នៅថ្ងៃណាមួយដែលខ្ញុំជួបនឹងអនាគតប្រពន្ធខ្ញុំ ពេលនោះហើយដែលខ្ញុំនឹងគិតគូរពីគ្រួសារមុនគេបង្អស់»។ នេះជាអ្វីដែល Jackson បានលើកឡើង។

យ៉ាងណាក្ដីសម្រាប់អ្នកគាំទ្រគិតថា តារាប្រុសរូបនេះ អាចមានឧបសគ្គមួយ នៅពេលនិយាយអំពីការស្វែងរកអនាគតភរិយា និងការចាប់ផ្តើមគ្រួសារផ្ទាល់ខ្លួន។

នៅពេលដែល ពិធីករ WOODY សួរថាតើ Jackson កំពុងណាត់ជួប ឬមានស្នេហាជាមួយនរណាម្នាក់នាពេលបច្ចុប្បន្ននេះឬទេ? WOODY: តើមានអ្នកណាទាក់ទងឬនៅ? Jackson: អ្នកចង់បានន័យថា សារភាពមែនទេ? WOODY: ដូចថា មានអ្នកណាដែលចាក់ចំបេះដូងអ្នកឬនៅ? មានអ្នកណាសួរអត់? Jackson: អត់ទេ! WOODY: ចុះមានសួរអ្នកណាម្នាក់ឬនៅ? Jackson: អត់មានទេ!ទោះជាយ៉ាងណាការគិតរបស់អ្នកគាំទ្រ អាចនឹងត្រូវ ព្រោះស្របពេល Jackson គឺជាតារាដែលមានភាពមមាញឹកនឹងការងារ ដូច្នេះអាចជារឿងលំបាកសម្រាប់លោកក្នុងការស្វែងរកស្នេហ៍ពិត។

តារាហុងកុងរូបនេះនិយាយថា៖ «ខ្ញុំអាចនឹងនិយាយថា “អូហ៍ នេះគឺជានារីដែលឥតខ្ចោះ” រូចហើយយើងក៏ចាប់ផ្ដើមជជែកគ្នា […] ហើយ ២នាទីក្រោយ ក៏ទៅជា “អូហ៍ លាហើយ!” យល់អ្វីដែលខ្ញុំនិយាយទេ? ទំនាក់ទំនងនោះវាតែងតែខ្លី ហើយបែបថា “អេ! កំពុងធ្វើអីហ្នឹង? គម្រោងនៅសប្ដាហ៍បន្ទាប់ជាអ្វី?” ហើយក្រោយមកក៏ “អូហ៍ យេ! ខ្ញុំនឹងហោះចេញទៅក្រៅថ្ងៃស្អែក” ដូច្នេះគិតៗទៅ វាពិតជាពិបាកក្នុងការភ្ជាប់ទំនាក់ទំនងណាស់»៕

ដកស្រង់ពី៖ Sabay