Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Apple នឹង​​ប្ដូរ​កាមេរ៉ា​ iPhone 6 Plus​ ឲ្យ​អ្នក​ដោយ​ឥត​គិត​ថ្លៃ បើ​​មាន​បញ្ហា​​​

  • បោះពុម្ព

ក្រុមហ៊ុនបានចាប់ ដំណើរការនូវ កម្មវិធីមួយគឺ “កម្មវិធីប្ដូរកាមេរ៉ា iSight របស់ iPhone 6 Plus” ដោយសារតែទូរសព្ទ ដែលខ្លួនបានដាក់លក់ ក្នុងកំឡុងពី ខែកញ្ញា ២០១៤ ទៅខែមករា ២០១៥ គឺមានបញ្ហាពាក់ព័ន្ធ នឹងកាមេរ៉ា ធ្វើឲ្យការថតរូប មានសភាពព្រាល។


កាលពី ខែកញ្ញាឆ្នាំទៅមិញ អ្នកប្រើប្រាស់ iPhone 6 Plus មួយចំនួនមានការត្អូញត្អែរ ចំពោះគុណភាព របស់កាមេរ៉ា ដោយសារតែ ថតរូបមិនច្បាស់។ ក្រុមហ៊ុនApple ក៏បាន បញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរកាមេរ៉ា iSight ថ្មីនេះគឺ នឹងមិនគិតថ្លៃ លើការចំណាយ អ្វីទាំងអស់។ ចំពោះលក្ខខ័ណ្ឌ ដែលអាចមាន សិទ្ធិចូលរួមក្នុង កម្មវិធីផ្លាស់ប្ដូរនេះ បានគឺទាល់តែកាមេរ៉ា ទូរសព្ទរបស់អ្នក ថតរូបចេញមកមានសភាពព្រាល និង ស្ថិតនៅក្នុងចំណោម Serial Number ដែលក្រុមហ៊ុន បានកំណត់។

ដើម្បីធ្វើការពិនិត្យ មើលថាតើ Serial Number ទូរសព្ទរបស់អ្នក អាចមានសិទ្ធិចូលរួម ក្នុងកម្មវិធីនេះយ៉ាងណា អ្នកអាចចូលទៅ កាន់វិបសាយរបស់ Apple រួចបញ្ចូល Serial Number របស់អ្នក។ មុននឹងធ្វើការ បញ្ចូល Serial Number អ្នកគួរតែជ្រើសរើស ប្រទេសជាមុនសិន៕

ដកស្រង់ពី៖ sabay