Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រពៃណាស់! មហោស្រពភាពយន្ដជាតិខ្នាតខ្លីកម្ពុជាលើកទី ៣ លើកទឹកចិត្តយុវជនច្នៃប្រឌិតបង្កើនសមត្ថភាព អភិវឌ្ឍវិស័យភាពយន្តជាតិឱ្យរុងរឿង

  • បោះពុម្ព

កាលពីព្រឹកថ្ងៃទី ១២ ខែធ្នូ មហោស្រពភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី ៣ បានរៀបចំកម្មវិធី សន្និសីទសារព័ត៌មានស្ដីពីការរៀបចំរៀបដំណើរការកម្មវិធីប្រកួតភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី ៣ ដែលមានការអញ្ចើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកសារព័ត៌មាន ជាពិសេសម្ចាស់ឧបត្ថម្ភ និងដៃគូសហការជាច្រើនរូប។ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបដល់សាធារណៈជនជ្រាបក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្ដជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពភាពយន្ដជាតិខ្នាតខ្លីកម្ពុជាលើកទី ៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “ភាពយន្ដខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែង”។

 

នៅក្នុងភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី ៣ មានពានរង្វាន់ធំចំនួន ៣ និងរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀតដែលក្នុងរួមមាន៖១/ ពានរង្វាន់មាស Gold Award នឹងទទួលបានពានរង្វាន់មាសមួយ អមដោយសាច់ប្រាក់ ១២ លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ដរាងភាពយន្ត (Major Cineplex by Smart) ២/ ពានរង្វាន់ (Silver Award) នឹងទទួលបានពានប្រាក់មួយ អមដោយសាច់ប្រាក់៨លានរៀន ឧបត្ថម្ភដោយភេសជ្ជៈ (Hanuman Beverages) ៣/ ពានរង្វាន់សំរិទ្ធ (Bronze Award) នឹងទទួល បានពានសំរិទ្ធមួយ អមដោយសាច់ប្រាក់៤លាន រៀល ឧបត្ថម្ភដោយ (Westec Media)ពានរង្វាន់លើកទឹកចិត្ត ១/ ពានរង្វាន់ទស្សនិកជន (Audience Choice Award) នឹងទទួលបានពានមួយ អមដោយកាមេរ៉ាឌីជីថល មួយគ្រឿង ឧបត្ថម្ភដោយ ផលិតកម្ម រាម (Ream Production) ២/ ពានរង្វាន់ពិសេសរបស់មេប្រយោគ (Special Jury Award) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ៣លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត លេជេន ស៊ីណេម៉ា (Legend Cinema) ៣/ ពានរង្វាន់អត្ថបទនិពន្ធល្អ (Best Script Award) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុនមេឌាឡូត MediaLoad ៤/ ពានរង្វាន់អ្នកដឹកនាំរឿងវ័យក្មេង (Rbang Direcion Annd) នឹងទទួលបានពានមួយអមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ត្រីមូលៀ (Trimulia Hotel) ៥/ ពានរង្វាន់បច្ចេកទេសល្អ (Technical Excellence) នឹងទទួលបានពានមួយ អមដោយទឹក ប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន អ៊ឹម ភីកឈរ (M-Pictures)ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែង គណៈកម្មករៀបចំមហោស្រពបានទទួលស្នាដៃ ភាពយន្តខ្នាតខ្លីសុំចូលប្រកួតប្រជែងចំនួន ៣៥ស្នាដៃ ដែលក្នុងនោះ មាន៤ស្នាដៃ គឺជាស្នាដៃរបស់សិក្ខាកាមដែល បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញផលិតភាពយន្តខ្នាតខ្លី (Cambodia Film Lab) ដែលរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងធ្វើការដឹកនាំបណ្ដុះបណ្តាលដោយលោក Donpendra Gauchan។ វត្តបណ្តុះបណ្តាលផ្តោតលើមុខវិជ្ជា៣សំខាន់ គឺ មុខវិជ្ជា សរសេរអត្ថបទនិពន្ធភាពយន្ត (Socript) មុខវិជ្ជា ដឹកនាំ រឿង(Directing) និងថតភាពយន្ត (Cinematography) ដែលចាប់ផ្តើមតាំងពីខែ កញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។ចំពោះស្នាដៃភាពយន្តទាំងអស់នឹងឆ្លងកាត់ការពិនិត្យវាយតម្លៃជា ២ ដំណាក់កាលដោយអនុគណៈកម្មការ ប្រយោគរបស់មហោស្រព។

១. ដំណាក់កាលទី១ គណៈមេប្រយោគចំនួន ០៧រូប នឹងពិនិត្យវាយតម្លៃស្នាដៃទាំងអស់ ដើម្បីជ្រើសរើស យកស្នាដៃភាពយន្តលេចធ្លោចំនួន ៥ស្នាដៃ ដើម្បីដាក់ជូនគណៈមេប្រយោគវគ្គផ្ដាច់ព្រ័ត្រ ពិនិត្យសម្រេច នៅថ្ងៃ ប្រារព្ធពិធីបិទមហោស្រព នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ជាមួយនេះ គណៈមេប្រយោគវត្តដំបូងក៏មានភារកិច្ច ជ្រើសរើសស្នាដៃមួយល្អៗចំនួនផ្សេងទៀត ដើម្បីដាក់ជូនមេប្រយោគវគ្គផ្ដាច់ព្រ័ត្រ ពិនិត្យសម្រេចផ្ដល់រង្វាន់លើកទឹកចិត្តផ្សេងទៀតផងដែរ។

២.ដំណាក់កាលទី២ គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រចំនួន ០៧រូបទៀត នឹងពិនិត្យវាយតម្លៃស្នាដៃភាពយន្តលេចធ្លោទាំង ៥ស្នាដៃចុងក្រោយ ដើម្បីជ្រើសរើសផ្ដល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។

ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ ចំណងជើងដែលបានដាក់ចូលរួមប្រកួតប្រជែង និងត្រូវធ្វើការដាក់បញ្ចាំង នៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ Major Cineplex សាខា Aeon ១, Major Cineplex សាខា Aeon ២, រោងភាពយន្ត Legend សាខា Eden Garden, Legend សាខា Olympia, រោង ភាពយន្ត Prime សាខា Samai Square, Prime សាខា ចោមចៅ, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង វិទ្យាស្ថានភាសាបារាំង។

ភាពយន្តខ្នាតខ្លីទាំង ៣៥ស្នាដៃនេះ នឹងអនុញ្ញាតឲ្យទស្សនិកជនដែលចូលទស្សនាព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។

ដកស្រង់ពី៖ Sabay