Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាច​បញ្ជា​ទិញ iphone 6S ចាប់ពី​ថ្ងៃ​ទី 11​កញ្ញា​ទៅ

  • បោះពុម្ព

យោងតាម គេហទំព័របរទេស GSMArena ឱ្យដឹងថា ក្រុមហ៊ុនមួយនៅ ប្រទេសបារាំង នឹងទទួលសិទិ្ធ ដាក់លក់ផលិតផល iPhone 6S ជាផ្លូវការពីថ្ងៃទី ១១ កញ្ញា ២០១៥តទៅ ពោលគឺ រយៈពេលពេល២ថ្ងៃ បន្ទាប់ពីស្មាតហ្វូន ជំនាន់ថ្មីនេះនឹង ប្រកាសនៅថ្ងៃទី៩ កញ្ញា ២០១៥ ។

ការប្រកាសរបស់ ក្រុមហ៊ុនបារាំង នេះធ្វើឱ្យផលិតផល របស់ក្រុមហ៊ុនអាមេរិក Apple ទទួលបានទីផ្សារ មួយកម្រិតទៀត ខណៈពេលបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ ចំណេញពីអាជីវកម្ម អេឡិចត្រូនិកយ៉ាងក្រាស់ក្រែលពោលគឺ មានភាគហ៊ុនធំ ជាងគេបំផុតនៅអាមេរិក ។ កាលពីពេល ថ្មីៗកន្លងមកមាន ព័ត៌មានមួយ ចំនួននិយាយពី iPhone 6S ដូចជាលេចពីរូបរាង និងការរចនាថ្មីជាដើម ។

ព័ត៌មានមួយ ដែលអាចយកជា ផ្លូវការបានពីលក្ខណៈ ពិសេសរបស់ iPhone 6S គឺទំហំដូច iPhone 6 បច្ចុប្បន្នដែលមានទំហំ៤.៧អីុញ និង៥.៥អីុញ កាមេរ៉ាក្រោយ១២ មេហ្គាភិចស៊ែល RAM ២ជី ភ្ជាប់ដោយបន្ទះ Chip A9 ព្រមទាំងការ ប៉ះផ្ទាល់លើ ផ្ទៃអេក្រង់បច្ចេកវិទ្យា «Force Touch» ៕

ដកស្រង់ពី៖ កោះសន្ដិភាព