Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រាន់​តែ​មើល​ក៏​សប្បាយ​ដែរ Suzuki ដាក់​ម៉ា Trip ចេញ​ភ្លក្សបទពិសោធន៍ថ្មីនៃសម្រស់ធម្មជាតិ

  • បោះពុម្ព

វេលាដំណាច់ឆ្នាំ ជាវេលាដ៏ល្អសម្រាប់បង្កើន និងសន្សំអនុស្សាវរីយ៍ល្អៗជាមួយមនុស្សសំខាន់ៗ ក្នុងនោះក្រុមហ៊ុននានា បានរៀបចំកញ្ចប់ដំណើរកម្សាន្តជូនបុគ្គលិក ខ្លះធ្វើសម្រាប់អតិថជន ដូចយ៉ាង Suzuki នាំអតិថិជនចេញម៉ា Trip យ៉ាងកម្រនៅវេលាដ៏មនោរម្យនេះ។

ក្បួនដែលមានរថយន្តជាច្រើនគ្រឿងរបស់ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ Suzuki Jimny បានរត់កាត់ទីកន្លែងទេសចរណ៍ សហគមន៍មួយចំនួនរបស់កម្ពុជា ពិសេសតំបន់ឧទ្យានជាតិគិរីរម្យ ព្រមទាំងធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីដ្ឋានផ្សេងៗ។ តំណាងក្រុមហ៊ុនម្នាក់ អះអាងថា សកម្មភាពនេះ ជាការលើកទឹកចិត្តដល់អតិថិជនដែលប្រើប្រាស់ Suzuki Jimny ទាំងឡាយ។

តាមរយៈដំណើរកម្សាន្តនេះអតិថិជន Suzuki Jimny បានទទួលបទពិសោធន៍យ៉ាងជក់ចិត្តជាមួយនឹងសម្រស់ធម្មជាតិយ៉ាងខៀវស្រងាត់ អប់ជាមួយសំលេងសត្វព្រៃស្រែកច្រៀង ជាមួយនឹងការធ្វើដំណើរឡើងតំបន់ថ្មលយ ដែលជាទីតាំងទេសចរណ៍ធម្មជាតិយ៉ាងស្រស់ស្អាតរបស់កម្ពុជា។ អតិជនរបស់ Suzuki Jimny បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនឹងដំណើរកម្សាន្តមួយនេះដែលជាបទពិសោធន៍ថ្មីបន្ថែមទៀតរបស់ពួកគាត់៕

ដកស្រង់ពី៖Sabay