Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនួបកញ្ញាឯកចក្រវាឡកម្ពុជាទាំង៥ ជំនាន់ ធ្វើឲ្យកក្រើកពិភពសិល្បៈ មុន ហង្ស ម៉ានីតា ចេញទៅឆាកអន្តរជាតិ

  • បោះពុម្ព

កក្រើកថ្ងៃពិសេសសម្រាប់ ហង្ស ម៉ានីតា មុនចេញទៅឆាកអន្តរជាតិ ក្នុងនាមជាកញ្ញាឯកចក្រវាឡ២០២២ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២២ កម្មវិធីជំនួបកញ្ញាឯកចក្រវាឡកម្ពុជាទាំង៥ ជំនាន់ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេងនៅសណ្ឋា គារ ហាយ៉ាត់ភ្នំពេញ។

 

កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់វិស័យកញ្ញាឯក ពិសេសការលើកទឹកចិត្តដ៏ធំមិនធ្លាប់មានទៅកាន់កញ្ញាឯកចក្រវាឡកម្ពុជា ២០២២ មុនពេលនាងចេញទៅប្រគួតលើឆាកអន្តរជាតិនៃសហរដ្ឋអាមេរិកនៅចុងខែធ្នូនេះ។

 

កម្មវិធីជំនួបកញ្ញាឯក និងផ្ដល់កម្លាំងចិត្ដដ៏ធំមិនធ្លាប់មាននេះ ធ្វើឡើងក្រោមវត្តមានភ្ញៀវកិត្តិយសយស សិល្បករជាច្រើន ដោយមានការជ្រោមជ្រែង និងឧបត្ថម្ភដោយ ហាងពេជ្រ CSNL Samnang Jewelry។

លោក ចិន សំណាង ម្ចាស់ហាងពេជ្រ ពេជ្រ CSNL Samnang Jewelry និងក្រុមអ្នកជំនាញផ្នែកគ្រឿងអលង្ការ ជនជាតិឥណ្ឌា សុទ្ធតែបង្ហាញមោទកភាពដែលកម្ពុជាអាចស្វែងរកបេក្ខភាពប្រកបដោយរូបសម្រស់ និងសមត្ថភាពដើម្បីឡើងបង្ហាញលើឆាកអន្តរជាតិ ពិសេសការរៀបចំកម្មវិធីដ៏ធំមិនធ្លាប់មាននេះ រួមនឹងការបង្ហាញវត្តមានរបស់អ្នកជំនាញគឺជាគ្រូបង្វឹកផ្នែកបង្ហាញម៉ូតជនជាតិឥណ្ឌា ដែលបានមកកម្ពុជាជួយហ្វឹកហាត់ដល់ ហង្ស ម៉ានីតា ផ្ទាល់នោះកាន់តែធ្វើឲ្យនាងមានភាពជឿជាក់កាន់តែខ្លាំងនៅថ្ងៃខាងមុខ៕

 

ដកស្រង់ពី៖ Sabay