Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿងស្មានមិនដល់! តាមពិតតួក្មេងស្រី Kiri ក្នុង "Avatar 2” សម្ដែងដោយតារាវ័យ ៧២ ឆ្នាំ

  • បោះពុម្ព

ភាពយន្តខ្នាតធំ Avatar: The Way of Water (Avatar 2) ពេលនេះកំពុងវាយលុកពេញទំហឹងនៅគ្រប់រោងកុន នៅជុំវិញពិភពលោក ហើយបង្កើតប្រវត្តិសាស្ត្រជាបន្តបន្ទាប់ សម្រាប់ភាពជោគជ័យរបស់ខ្លួន។

សាច់រឿង គឺជាអ្វីដែលអ្នកតាមដាន មិនអាចរំលងបាន ប៉ុន្តែតួអង្គ ក៏ធ្វើឲ្យគ្រប់គ្នាដែលបានទស្សនាបំភ្លេចមិនបានងាយៗដែរ រួមមានទាំងតួអង្គក្មេងស្រីវ័យ ១៤ ឆ្នាំ Kiri ផងដែរ។ ទោះជាយ៉ាងណា បើផ្អែកព័ត៌មានបានបញ្ជាក់ តាមពិតនោះ តារាសម្ដែង Sigourney Weaver បានយកឈ្នះខ្លួនឯង ដោយទទួលតំណែងជាតួអង្គក្មេងស្រី Kiri។

នៅជីវិតពិត តារាស្រីរូបនេះមានវ័យ ៧៣ ឆ្នាំទៅហើយ ហើយកម្ពស់ក៏ខ្ពស់ដែរ គឺដល់ទៅ ១៨៥ សង់ទីម៉ែត្រ។ នេះបើតាមការបញ្ជាក់ពីវិបសាយ IMDb។ ក្រោយសម្រេចទទួលតំណែងតួនេះ អ្នកស្រី Sigourney ព្យាយាមហ្វឹកហាត់ពត់សំឡេង និងរៀននិយាយឲ្យត្រូវនឹងវ័យតួដែលខ្លួនត្រូវសម្ដែងទៀតផង។ ដ្បិតឈានចូលវ័យ ៧៣ ឆ្នាំពិតមែន ប៉ុន្តែតារាហូលីវូដរូបនេះ នៅតែមានឥទ្ធិពលប្រចាំវិស័យសម្ដែង និង Fashion ដោយជារឿយៗលោកស្រីតែងត្រូវបានជ្រើសជាតារាគ្របមុខរបស់ទស្សនាវដ្ដី Vogue, Elle និងកម្មវិធីជាច្រើនទៀតមាន Met Gala, Oscar ជាដើម។

Sigourney Weaver បានចាប់ផ្ដើមជីវិតសិល្បៈ នៅពេលខ្លួនមានអាយុ ២២ ឆ្នាំ។ ៨ឆ្នាំក្រោយចូលសិល្បៈ កេរ្តិ៍ឈ្មោះរបស់អ្នកស្រីក៏រះឡើង នៅពេលសម្ដែងរឿង «Alien»។ ផ្អែកលើសមត្ថភាពឥតខ្ចោះនៃការសម្ដែង Sigourney ទទួលបានការពេញចិត្តកាន់តែខ្លាំងបន្ថែម ដោយសារសម្រស់ និងរូបរាងកាយទាក់ទាញបែបសិចស៊ី។ រហូតដល់វ័យ ជាង ៧០ឆ្នាំ ក៏ពិតមែន អ្នកស្រីនៅតែមានមន្តស្នេហ៍ សាច់ចាំ និងនៅតែជាទីស្រឡាញ់របស់អ្នកគាំទ្រ៕

ដកស្រង់ពី៖ Sabay