Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជំនួសកាដូមានតម្លៃ G-devith ក្លែមពាក្យជូនពរទៅកាន់ ទេព បូព្រឹក្ស ក្នុងថ្ងៃខួបកំណើត

  • បោះពុម្ព

ថ្ងៃទី២២ ខែធ្នូ នេះ ជាថ្ងៃកំណើតរបស់ ទេព បូព្រឹក្ស មានអ្នកគាំទ្ររាប់ពាន់នាក់បានជូនពរក្នុងពេលដែលតារាចម្រៀងស្រីរូបនេះកំពុងពពោះជិតគ្រប់ខែ ហើយមានដំណើរកម្សាន្ដនៅលើទឹកដីអង្គរ ខេត្ដសរៀមរាប។

ជំនួសការដូមានតម្លៃជូនគូជីវិតឆ្នាំនេះ G-devith បានត្រឹមជូននាងដើរលេង និងជូនពរឲ្យសម្រេចគ្រប់បំណងនាងប្រាថ្នា។ នៅមុននេះបន្ដិចលោក ងួន ចាន់ដេវីដ និយាយថា ដំណើរពួកយើងវែងឆ្ងាយ ពេលវេលាល្អៗក៏ចូលមកជាបន្ដបន្ទាប់ ប៉ុន្ដែដែលកាន់តែពិសេសនោះ គឺនៅសល់ពេលប្រហែលពីរខែទៀតនឹងត្រូវមានអ្នកយំរំខានដំណេកហើយ។

អ្វីដែលលោកនិយាយនេះ គឺសំដៅដល់កូនដំបូងដែលជាចំណងស្នេហ៍រវាងលោក និងទេព បូព្រឹក្ស នឹងកើតក្នុងរយៈពេលប្រមាណពីរខែខាងមុខទៀតនេះ ហើយលោកក៏បានត្រៀមចិត្ដហើយដែរ។ គេសង្កេតឃើញថា គូស្នេហ៍តារាចម្រៀងនេះ តែងតែបង្កើតភាពផ្អែមល្ហែមជាមួយគ្នា ហើយគ្រប់ថ្ងៃខួបកំណើតតែងតែមានរបស់ពិសេស ឬវត្ថុមានតម្លៃសម្រាប់គ្នា។

ប៉ុន្ដែឆ្នាំនេះពុំឃើញមានកាដូអ្វី ក្រៅពីការជូន បូព្រឹក្ស ដើរលេងអមដោយពាក្យជូនពរយ៉ាងផ្អែមនោះទេ។ ជីដេវីដ បានក្លែមពាក្យនៅក្នុងសារដដែលនេះថា៖ "ការជូនពរពីប្ដី គឺល្អផុតលេខរបស់អូន"៕

ដកស្រង់ពី៖ Sabay