Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃើញ TVC Sting ឡូយ​អស់ទាស់អីចឹង ឥឡូវ​ទៅ​មើល សកម្មភាពក្រោយឆាក មាន​សភាព​យ៉ាងណា?

  • បោះពុម្ព

បន្ទាប់ពីបានធ្វើឲ្យអតិថិជន Sting ក៏ដូចជាអ្នកគាំទ្រ G-Devith ព្រមទាំងកញ្ញា Jennine Weigel មានការចាប់អារម្មណ៍ជាខ្លាំងតាមរយៈស្ប៉តពាណិជ្ជកម្ម Sting Metaverse កាលពីចុងខែវិច្ឆកា ថ្មីៗនេះ

លើផេកផ្លូវការរបស់ Sting បានធ្វើការបង្ហោះវីដេអូអំពីសកម្មភាពក្រោយឆាក ដែលបង្ហាញសកម្មភាពកាន់តែគួរឲ្យចាប់អារម្មណ៍ ជាពិសេសចំណាប់អារម្មណ៍របស់តួរសំខាន់ទាំង ២ របស់យើង។ មានផ្ទុះការចាប់អារម្មណ៍ និងការពេញចិត្តយ៉ាងច្រើន ក្រោយការចាក់ផ្សាយវីដេអូក្រៅឆាកស្ពតពាណិជ្ជកម្ម Sting Metaverse ដែលមានរយៈពេល 3នាទី ដោយក្នុងនោះសូម្បីតែ លោក G-Devith តារាចម្រៀងរ៉េបដ៏ល្បីល្បាញ និងតារាចម្រៀងស្រី ថៃកូនកាត់អាល្លឺម៉ង់ កញ្ញា Jannine Weigel ក៏បានរៀបរាប់ដោយក្តីរំភើបថា ស្ពតពាណិជ្ជកម្ម Sting Metaverse ពិតជាផ្តល់នូវបទពិសោធន៍ថ្មី ហើយប្លែក ជាមួយនឹងការថតស្ពតពាណិជ្ជកម្មបែបបច្ចេកវិទ្យានៃពិភព Metaverse ។

កញ្ញា Jannine Weigel បញ្ជាក់ថា កញ្ញារំភើបតាំងពីបានមើលអត្ថបទស្ពតពីដំបូង ព្រោះស្ពតពាណិជ្ជកម្ម Sting Metaverse ថ្មីនេះ នឹងនាំអ្នកទាំងអស់គ្នាចូលទៅក្នុងពិភពមួយផ្សេងទៀត ដែលធ្វើឲ្យយើងមានថាមពលអស្ចារ្យ និងភាពរីករាយពិសេស នៅក្នុងពិភព Metaverse ។ ជាមួយគ្នានេះ លោក G-Devith បាននិយាយថា បទពិសោធន៍លំបាកដែលលោកបានជម្នះពុះពារ ដើម្បីឲ្យការសម្តែងចេញមកបានល្អបំផុត គឺលោកត្រូវរត់ លោតៗច្រើនដង រួមទាំងបង្ហាញនូវកាយវិកាដែលស័ក្តិសម និងចំណាយពេលថតយូរក្នុងឈុតនីមួយៗ ប៉ុន្តែយ៉ាងណាក៏លោកនៅតែសប្បាយចិត្ត ហើយប្តេជ្ញាចិត្តធ្វើឲ្យបានល្អបំផុត។

មិនខុសគ្នា ដៃគូរបស់លោក កញ្ញា Jannine Weigel ក៏បានផ្ទុះសំណើចក្នុងពេលដែលនិយាយពីឈុតថតលំបាកៗរបស់នាង គឺធ្វើឲ្យនាងនឹកឃើញដល់ឈុតលោតហើយលោតទៀត ដែលនាងខំប្រឹងថតជាច្រើនដង ថតខុសហើយខុសទៀត ដោយនាងត្រូវលោតឲ្យសម លោតឲ្យបានទំនង ហើយត្រូវលោតជាមួយលោក ជី ដេវីត ដែលជាក់ស្តែងជើងរបស់លោក ជី ដេវីត វែងជាងជើងរបស់នាង ហេតុនេះធ្វើឲ្យនាងមានការលំបាកកាន់តែខ្លាំង ព្រោះត្រូវប្រឹងលោតហើយលោតទៀតក្នុងជំហានវែងជាងជើងរបស់នាង ហើយទីបំផុតនាងធ្វើបានយ៉ាងល្អ។

ទោះជាការចំណាយពេលថតយូរ និងជួបឈុតលំបាកៗច្រើន ក៏តួអង្គឯកទាំងពីរដួងរីករាយសហការគ្នាខំប្រឹងជម្នះធ្វើបានយ៉ាងល្អ ដើម្បីបង្ហាញនូវទស្សនីយភាពល្អប្លែកអារម្មណ៍ក្នុងការទស្សនាវីដេអូស្ពតពាណិជ្ជកម្មបែបច្ចេកវិទ្យា CGI ដែលអ្នកគ្រប់គ្នាកម្របានឃើញសម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះ តួអង្គទាំងពីរក៏បានអរគុណដល់ ក្រុមហ៊ុន Sting ដែលបានវិនិយោគធំក្នុងការផលិតនូវវីដេអូស្ពតដ៏អស្ចារ្យមួយនេះកើតឡើង ដើម្បីនាំមកនូវអ្វីថ្មីៗនិងភាពរីករាយប្លែកអារម្មណ៍ជូនដល់អ្នកអតិថិជន ក៏ដូចជាអ្នកគ្រប់គ្នា ហើយក៏នឹងបន្តផ្តល់នូវភាពរំភើបដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងពេលឆាប់ៗនេះ៕