Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីករ សុខ រ៉ាស៊ី ភ័យបះសក់​ចុង​ឆ្នាំ ច្រឡំបាញ់​លុយ​ឲ្យ​គេ ជាង ១ម៉ឺន​ដុល្លារ​អាមេរិក

  • បោះពុម្ព

ពិធីករ សុខ រ៉ាស៊ី បានជួបរឿងនឹកស្មានមិនដល់នៅចុងឆ្នាំ ២០២២ ដោយលោកបានច្រឡំបាញ់លុយចេញពីគណនី ABA របស់លោកទៅឲ្យម្ចាស់កង់បីមួយនូវទឹកប្រាក់ជាង ១ម៉ឺនដុល្លារអាមេរិក។

រ៉ាស៊ី ថ្លែងថា៖ "ភ័យចង់គាំងបេះដូង បងប្អូន ច្រលំស្កេន បាញ់លុយ អោយបងកង់បី 11100$ តែប៉ះចំបងផាសអេបចិត្តល្អ”!។ ករណីនេះ កើតឡើងពីការនិយមប្រើប្រាស់មុខងារស្កេន QR CODE នៃកម្មវិធីប្រតិបត្តិការរបស់ធនាគារ។ ដូច្នេះហើយ ពិធីករប្រចាំទូរទស្សន៍ហង្សមាស បានផ្ដល់ជូនបទពិសោធន៍ថា សម្រាប់បងប្អូនដែលនិយមប្រើប្រាស់មុខងារនេះ ហើយក្នុងកម្មវិធីប្រតិបត្តិការ មានផ្ទុកគណនី២ គឺគណនីប្រាក់រៀល និងប្រាក់ដុល្លារ។ ករណីនេះ លោកស្នើបងប្អូនជនរួមជាតិពិនិត្យមើលឲ្យច្បាស់ បើមិនចង់ជួបរឿងដូចលោក ដោយថ្លៃជិះកង់បីតែ ១១០០០រៀលប៉ុណ្ណោះ។

ប៉ុន្តែបែរជាភ្លាត់បាញ់ទឹកប្រាក់ក្នុងតួលេខនេះជាប្រាក់ដុល្លារទៅវិញ។ លោកថ្លែងថា "បងប្អូនដែលចូលចិត្តស្កេន QR CODE មានលុយរៀល និង ដុល្លារ សូមមើលអោយច្បាស់កុំអោយដូចខ្ញុំ ជិះPass Apps អស់11100៛ បាញ់លុយអោយបងផាសអេប 11100$"។ ករណីនេះ បានធ្វើឲ្យភ័យស្ទើរគាំងបេះដូង ព្រោះគម្លាតលុយដែលត្រូវចំណាយ និងទឹកលុយដែលបាញ់ឲ្យថ្លៃកង់បី ខុសគ្នាឆ្ងាយដូចមេឃ និងដី។ ប៉ុន្តែសម្រាប់ករណីផ្ទាល់ខ្លួនរបស់លោក គឺរាប់ថានៅមានសំណាងដែរត្រង់ថា ប៉ះចំម្ចាស់កង់បីជាមនុស្សទៀងត្រង់។ ដូច្នេះលោកថា ក្រោយដឹងថា ភ្ញៀវបាញ់លុយច្រឡំ ម្ចាស់កង់បី ក៏បានត្រឡប់មកវិញ និងព្យាយាមបាញ់ត្រលប់មកវិញ។ ប៉ុន្តែ មិនអាចធ្វើទៅបាន ដូច្នេះហើយ ម្ចាស់កង់បីរូបនោះ បានព្រមទៅជាមួយ រ៉ាស៊ី បំពេញឯកសារនៅធនាគារ ទើបដកលុយបានមកវិញ៕

ដកស្រង់ពី៖ Sabay